* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ទឹកចិត្តសប្បុរសធម៌របស់ព្រះសង្ឃនិង​ពុទ្ធ​បរិស័ទ​ជិតឆ្ងាយ បាននាំយកអំណោយជាសម្ភារ ថវិកា ជូនវីរកងទ័ពជួរមុខប្រចាំទិសអានសេះ ខេត្តព្រះវិហារ ក្រោយពិធីបុណ្យភ្ជុំបិណ្ឌ

13-10-2026 19:26

(ព្រះវិហារ)៖ ដោយមានទឹកចិត្តសប្បុរសធម៌ និងស្មារតីចែករំលែក ព្រះសង្ឃ និងពុទ្ធបរិស័ទជិតឆ្ងាយ បានរួមគ្នានាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ប្រគល់ជូនវីរកងទ័ពជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅទិសអានសេះ ខេត្តព្រះវិហារ ដើម្បីសម្ដែងនូវការដឹងគុណ និងលើកទឹកចិត្តដល់កងទ័ព ក្រោយពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់។

សកម្មភាពសប្បុរសធម៌នេះដឹកនាំដោយលោក ឃិត សុធារ៉ា អភិបាលស្រុកឆែប លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៍មានខេត្តព្រះវិហារ និងព្រះគ្រូ​រដ្ឋានុរ័ក្ខកោសល មឿង សុនិមិត្ត ព្រះ​ចៅ​អធិការ​វត្ត​សុវណ្ណគីរី ហៅវត្តឆែប ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បាននាំយកអំណោយរួមមាន ថវិកា នំអន្សម ទឹកសុទ្ធ ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគមួយចំនួន ប្រគល់ជូនវីរកងទ័ពជួរមុខដែលកំពុងឈរជើងនៅទិសអានសេះ ខេត្តព្រះវិហារ។

សកម្មភាពសប្បុរសធម៌នេះ បានបង្ហាញពីស្មារតីចែករំលែក និងការយកចិត្តទុកដាក់របស់ព្រះសង្ឃ និងពុទ្ធបរិស័ទចំពោះវីរកងទ័ពជួរមុខ ក្នុងឱកាសក្រោយពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានបញ្ចប់។ ការនាំយកអំណោយទាំងនេះ គឺជាការចូលរួមចំណែកលើកទឹកចិត្ត និងបង្ហាញពីការដឹងគុណចំពោះវីរកងទ័ព ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ហើយខិតខំបំពេញតួនាទី និងភារកិច្ចក្នុងការការពារបូរណភាពទឹកដីរបស់កម្ពុជា។

ស្ថិតក្នុងឱកាសនោះ លោក​ ឃិត​ សុធារ៉ា​ និងព្រះគ្រូ​រដ្ឋានុរ័ក្ខ​ កោសល​ មឿន​ សុនិមិត្ត​ និងពុទ្ធបរិស័ទ​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់ដ៏ខ្ពង់ខ្ពស់របស់បងប្អូនកងទ័ព ដែលបានខិតខំប្រឹងប្រែងជម្នះពុះពារគ្រប់ឧបសគ្គ ឈរជើងយ៉ាងរឹងមាំក្នុងការការពារបូរណភាពទឹកដី ដើម្បីសុខសន្តិភាព និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ។​ ព្រម​ទាំង​បាន​ជូនពរឱ្យបងប្អូនវីរកងទ័ពទាំងអស់មានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងទទួលបានជ័យជម្នះគ្រប់ភារកិច្ច ដើម្បីបន្តធ្វើជាបង្អែកដ៏កក់ក្តៅ និងជាសសរស្តម្ភការពារសន្តិភាពជូនជាតិមាតុភូមិកម្ពុជាជានិច្ចនិរន្តរ៍។

ក្នុងនាមនាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងឈរជើងការពារតាមបន្ទាត់ព្រំដែន លោកឧត្តម​សេនីយ៍​ទោ​ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការ​តំបន់​ប្រតិបត្តិ​សឹក​រង​ព្រះ​វិហារ ក៏​បាន​ថ្លែង​អំណរ​ព្រះ​គុណ​នឹង​អរគុណ​ព្រម​ទាំង​បង្ហាញ​ពី​ការ​សប្បាយ​រីករាយ​ដែល​បាន​ឃើញ​នូវ​ទឹក​ព្រះទ័យ​ និង​ទឹក​ចិត្ដ​ជ្រះថ្លា​ របស់​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ​ទាំង​អស់​ដែល​ជា​សមរភូមិ​ក្រោយ​បាន​ចំណាយ​ពេល​វេលា​ ដ៏​មាន​តម្លៃ​នាំ​យក​អំណោយ​ដែលជាទឹកចិត្តមក​ប្រគល់​ជូន​ដល់​វីរៈ​កងទ័ព​របស់​យើង​នា​ពេល​នេះ​ដែល​បាន​បង្ហាញ​អោយ​ឃើញ​ពី​ការ​ចូល​រួម​គាំទ្រ​ដល់​វីរៈ​យុទ្ធ​ជន​ជួរមុខ​ដែល​កំពុង​ឈរ​ជើង​ការពារ​ទឹកដី​នៅ​តាម​បណ្តោយ​ព្រំដែន​យ៉ាង​អង់អាច​ក្លាហាន​ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់​យើង​។

សូម​បញ្ជាក់​ថា​អំណោយ​ដែល​បាន​នាំយក​មក​ប្រគល់​ជូន​នា​ពេល​នេះ​ បាន​មក​ពី​បណ្តា​វត្ត​មួយ​ចំនួន​ស្ថិត​ក្នុង​ស្រុក​ឆែប​ និង​សប្បុរសជន​ជា​ពុទ្ធ​បរិស័ទ​មក​ពី​ទី​ជិត​ឆ្ងាយ​ជា​ច្រើន​ទៀត។សកម្មភាពនេះមិនត្រឹមតែជាការចែករំលែកសម្ភារៈចាំបាច់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការផ្តល់កម្លាំងចិត្ត និងបង្ហាញពីការរួបរួមសាមគ្គីរវាងព្រះសង្ឃ ពុទ្ធបរិស័ទ និងកងកម្លាំង ក្នុងស្មារតីស្រឡាញ់ជាតិ និងរួមគ្នាការពារមាតុភូមិកម្ពុជារបស់យើង៕