* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្ពុជាបង្ហាញជំហរយ៉ាងមុតមាំជំរុញភាពធន់ និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ជាមួយសហគមន៍អន្តរជាតិ ក្នុងវេទិកា AI សម្រាប់សកម្មភាពអាកាសធាតុឆ្នាំ២០២៦

13-10-2026 19:30

(ភ្នំពេញ)៖ វេទិកា «បញ្ញាសប្បនិម្មិតសម្រាប់ការប្រែប្រួលអាកាសធាតុឆ្នាំ ២០២៦»(Artificial Intelligence for Climate Action Forum 2026) ត្រូវបានបើកជាផ្លូវការ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល សមាជិកនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុទទួលបន្ទុកផ្នែកបច្ចេកវិទ្យា (UNFCCC TEC) លោកស្រីតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា តំណាង KOICA ប្រចាំកម្ពុជា ព្រមទាំងអ្នកជំនាញការបច្ចេកវិទ្យា វិទ្យាសាស្ត្រអាកាសធាតុ និងប្រតិភូជាតិ-អន្តរជាតិប្រមាណ ២០០នាក់ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ព្រះរាជាណាចក្រកម្ពុជា បានប្រកាសបង្ហាញជំហរយ៉ាងមុតមាំក្នុងចូលរួមកាត់បន្ថយការបញ្ជេញឧស្ម័ន្នផ្ទះកញ្ជក់ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ តាមរយៈការធ្វើទំនើបកម្មបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តជាមួយសហគមន៍អន្តរជាតិឱ្យមកនៅកម្រិតទាបបំផុត។

លោករដ្ឋមន្រ្តីបានបន្ថែមគន្លឹះសំខាន់ៗមួយចំនួន ដែលបណ្តាប្រទេសក្នុងពិភពលោក ត្រូវរួមគ្នាទប់ស្កាត់ការកើនឡើងកម្តៅផែនដី ត្រឹម១,៥ អង្សារ។

តាមរយៈវេទិកានេះ លោកបណ្ឌិត អ៊ាង សុផលែ្លត បានមានប្រសាសន៍អំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យបង្កើនការផ្ទេរបច្ចេកវិទ្យា AI និងការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីធានាថាការប្រើប្រាស់បច្ចេកវិទ្យានេះ ប្រកបដោយសមធម៌ និងរួមគ្នាជួយសង្គ្រោះភពផែនដី ពីការគំរាមកំហែងពីឥទ្ធិពល នៃការប្រែប្រួលអាកាសធាតុ។

លោកបណ្ឌិត អ៊ាង សុផលែ្លត បានបន្ថែមថា ការប្រើប្រាស់បច្ចេកវិទ្យាថ្មីជាពិសេស AI នឹងជួយដល់សុក្រឹតកម្មបរិស្ថានកិច្ចនៅកម្ពុជា ដែលបាននិងកំពុងរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ ឱ្យស្ថិតក្នុងកម្រិតទាបបំផុត ដើម្បីឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងអព្យាក្រឹតកាបូន។

ក្នុងឱកាសនោះ លោកស្រី Vladanka Andreeva តំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃបច្ចេកវិទ្យា AI ជួយចូលរួមចំណែកយ៉ាងសកម្ម ជាមួយ បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត ក្នុងការកសាងប្រព័ន្ធសេដ្ឋកិច្ច និងសង្គមដែលមានភាពធន់ និងការឆ្លើយតបតទាន់ពេលវេលាទៅនឹងការប្រែប្រួលអាកាសធាតុ។

លោក Fred Ontonri សមាជិកនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុទទួលបន្ទុកផ្នែកបច្ចេកវិទ្យា (UNFCCC TEC) បានលើកឡើងផងដែរថា វេទិកា»(Artificial Intelligence for Climate Action Forum 2026) ដែលបានរៀបចំឡើងនៅកម្ពុជា បាពេលនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា កម្ពុជាមិនត្រឹមតែជាប្រទេស ដែលរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ ប៉ុន្តែបានដើរតួនាទីយ៉ាងសកម្ម ក្នុងការនាំយកដំណោះស្រាយបច្ចេកវិទ្យាទំនើប មកដោះស្រាយវិបត្តិសកលកាប្រែប្រួលអាកាសធាតុ ដើម្បីជួយដល់ភពផែនដី។

សូមបញ្ជាក់ថា វេទិកា»(Artificial Intelligence for Climate Action Forum 2026) រៀបចំឡើងរៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ក្នុងគោលបំណងបង្ហាញពីជំហរមុតមាំរួមគ្នារបស់កម្ពុជា ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសដែនកោះនានា ជាមួយសហគមន៍អន្តរជាតិ ក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងការប្តេជ្ញាចិត្តកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យមកនៅកម្រិតទាបបំផុត ព្រមទាំងដើរតួជាស្ពានចម្លងបច្ចេកវិទ្យា AI ទៅកាន់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ៕