* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោកបណ្ឌិត កៅ ថាច អំពាវនាវដល់កសិករឱ្យប្រើប្រាស់ទឹកដោយសន្សំសំចៃ និងជ្រើសរើសដំណាំសមស្រប

13-10-2026 20:05

(ភ្នំពេញ)៖ លោកបណ្ឌិត កៅ ថាច ​ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអំពាវនាវដល់បងប្អូនប្រជាកសិករទូទាំងប្រទេស ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការប្រើប្រាស់ទឹកដោយសន្សំសំចៃជាអតិបរមា។ ការអំពាវនាវនេះធ្វើឡើងក្នុងបរិបទដែលកម្ពុជា ក៏ដូចជាបណ្តាប្រទេសក្នុងតំបន់ កំពុងប្រឈមនឹងបម្រែបម្រួលអាកាសធាតុ ដែលអាចបណ្តាលឱ្យមានកង្វះខាតទឹកសម្រាប់វិស័យកសិកម្ម។

​ជា​មួយគ្នានេះ លោកបាន​លើកទឹកចិត្តកសិករទាំងអស់ពិចារណា និងជ្រើសរើសពូជដំណាំណាដែលត្រូវការប្រើប្រាស់ទឹកតិចជាងមុន ដើម្បីធានានូវនិរន្តរភាពនៃការដាំដុះ និងកាត់បន្ថយហានិភ័យនៃការខូចខាតដំណាំដោយសារកង្វះទឹក។ ក្រៅពីការសន្សំសំចៃទឹក ​លោកបានណែនាំឱ្យកសិករគិតគូរពីលទ្ធភាពទីផ្សារនៃដំណាំដែលបានដាំដុះផងដែរ ដើម្បីធានាថាផលិតផលរបស់ពួកគាត់អាចលក់ដាច់ និងទទួលបានប្រាក់ចំណេញសមរម្យ។

ការអំពាវនាវរបស់លោកបណ្ឌិត កៅ ថាច ​ មិនត្រឹមតែជួយកសិករឱ្យឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលគ្រួសារផងដែរ។ ​

យោងតាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧត្តុនិយម ​នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ បានឲ្យដឹងថា កម្ពុជានឹងជួបបាតុភូតធម្មជាតិ អ៊ែលនីញ៉ូ(El Niño) បន្តទៀតចាប់ពីសប្តាហ៍ទី៣ នៃខែតុលា ឆ្នាំ២០២៦ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧។ ក្រសួងធនធានទឹកព្យាករថា បាតុភូតនេះនឹងនាំមកនូវទឹកភ្លៀងក្នុងបរិមាណតិច និងបានបានអំពាវនាវឱ្យពលរដ្ឋប្រើប្រាស់ទឹកដោយសន្សំសំចៃ៕