* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក សួន សេរី រដ្ឋា បង្ហាញបទពិសោធន៍ជាអ្នកព័ត៌មានសើបអង្កេតយកការណ៍ឲ្យទីភ្នាក់ងារបរទេស !

13-10-2026 23:09

(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា ប្រធានវេទិការសន្តិភាពកម្ពុជា តាមរយៈបណ្ដាញព័ត៌មាន Fresh News បានបង្ហាញពីបទពិសោធន៍របស់លោក នៅក្នុងនាមជាអ្នកធ្លាប់ធ្វើជាព័ត៌មានស៊ើបអង្កេតយកការណ៍ និងរាយការណ៍ឲ្យទីភ្នាក់ងារបរទេសជាច្រើននៅចន្លោះឆ្នាំ១៩៩៩-២០០៦។

នៅក្នុងនាមជាអ្នកប្រឡូកផ្ទាល់លើវិស័យនេះ លោក សួន សេរីរដ្ឋា មិនលើកទឹកចិត្តឲ្យជឿលើព័ត៌មានស៊ើបអង្កេតឡើយ ព្រោះលោកធ្លាប់ទទួលការបណ្តុះបណ្តាលពីជំនាញលួចយកការណ៍ ជំនាញប្រើបច្ចេកវិជ្ជាលួចបញ្ជូនសំឡេង បញ្ជូនរូបភាព និងកាត់ត Edit សំឡេង កែសំឡង បញ្ចេញបញ្ចូលសំឡេង តាំងពីកម្ពុជាមិនទាន់មាន មិនទាន់ស្គាល់បច្ចេកទេសទំនើបអស់នេះ និងតាំងពីពិភពលោកមិនទាន់មាន AI ដូចបច្ចុប្បន្ន។

ដូច្នេះហើយ លោក សួន សេរីរដ្ឋា ស្គាល់ច្បាស់ពីតាក់ទិកនិងរបៀបរៀបចំនិពន្ធសាច់រឿងស៊ើបអង្កេត ការបញ្ចេញបញ្ចូលសំឡេង ដើម្បីចងក្រងជាឯកសារស៊ើបអង្កេតមួយ អាចទាក់ទាញយកចំណាប់អារម្មណ៍ពីអ្នកមើល។

បន្ថែមពីនេះ ប្រធានវេទិការសន្តិភាពកម្ពុជា រូបនេះបានបន្តទៀតថា៖ «ដោយសារខ្ញុំ ធ្លាប់ស៊ីឈ្នួលធ្វើជាអ្នកលួចយកការណ៍បម្រើឲ្យពួកភ្នាក់ងារបរទេសច្រើនជាតិសាសន៍កន្លងមក ខ្ញុំស្គាល់ច្បាស់ពីចរិតអ្នក Sponsors & Editor របស់ពួកគេដែលគេចូលចិត្តយកលុយមកបញ្ជាខ្ញុំ ឲ្យប្រដិតរូបភាពផ្សំជាច្រើន និងបង្កើតប្រភព Drama ជាច្រើនដើម្បីបំពេញសាច់រឿងស៊ើបអង្កេតរបស់ពួកគេឲ្យមើលទៅមានការទាក់ទាញ»។

ជាមួយគ្នានេះ ដោយសារបច្ចុប្បន្នជា សម័យនេះ AI ទៅហើយ ដូច្នេះក្នុងនាមជាអតីតអ្នកយកការណ៍ និងជាអតីតអ្នកស៊ីឈ្នួលស៊ើបអង្កេតយកព័ត៌មានលក់ឲ្យភ្នាក់ងារបរទេសម្នាក់នោះគឺ លោក សួន សេរីរដ្ឋា បានអះអាងចំៗថា លោកលែងជឿអ្វីដែលគេហៅថា «ភាពយន្តឯកសារស៊ើបអង្កេត» ដែលរូបភាពវិលក្បុង ម្តងក្រោមតុ ម្តងលើតុ ម្តងក្រវីទៅឆ្វេង ម្តងក្រវីទៅស្តាំ និងសំឡេងប្រើរលកសំឡេង Edit នោះទៀតហើយ.. ក្រៅពីការថតផ្តិតយកចំៗត្រង់និងសំឡេងច្បាស់ៗ..។

លោកបន្ថែមថា សង្គ្រាមព័ត៌មាន Scams Online នេះបើសិនជាប្រជាជនកម្ពុជាយើង មិនបានគិតស៊ីជម្រៅនិងមិនបានស្វែងយល់ពីប្រភពឬសគល់របស់វាទេ វានឹងធ្វើឲ្យកម្ពុជាចាញ់កល់ពួកសត្រូវដែលកំពុងឈ្លានពានចង់លេបត្របាក់យកទឹកដី។

សូមជម្រាបថា បើតាមការឲ្យដឹងពីលោក សួន សេរីរដ្ឋា លោកជាអតីតៈអ្នកស៊ើបអង្កេតយកការណ៍និងរាយការណ៍ឲ្យទីភ្នាក់ងារបរទេសជាច្រើននៅចន្លោះឆ្នាំ១៩៩៩-២០០៦ ដែលចេះប្រើ Camera ថតលួចយកការណ៍ជាឧបករណ៍បន្ទះបិទលើមួក ស្រោមដៃ ប៊ិក និងវ៉ែនតា តាំងពីឆ្នាំ១៩៩៩មកម្ល៉េះ៕⁩