* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

វិទ្យាស្ថាន ITI ជំរុញយុវជនរៀនជំនាញយានយន្ត ត្រៀមចាប់យកឱកាសការងារក្នុងយុគសម័យរថយន្តអគ្គិសនី

14-10-2026 09:42

(ភ្នំពេញ)៖ លោក ណុនឌី អនុប្រធានដេប៉ាតឺម៉ង់វិស្វកម្មរថយន្ត នៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានជំរុញឱ្យយុវជន ជាពិសេសសិស្សានុសិស្សដែលទើបប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិ ពិចារណាជ្រើសរើសសិក្សាជំនាញបច្ចេកទេស ដើម្បីបង្កើនឱកាសការងារ និងឆ្លើយតបនឹងការវិវត្តនៃបច្ចេកវិទ្យាក្នុងវិស័យយានយន្ត។

លោក ណុនឌី បានលើកឡើងថា ការរីកចម្រើននៃបច្ចេកវិទ្យាយានយន្ត ជាពិសេសរថយន្តអគ្គិសនី (EV) និងរថយន្តកូនកាត់ (Hybrid) កំពុងបង្កើតតម្រូវការសម្រាប់អ្នកបច្ចេកទេស ដែលមានចំណេះដឹង និងជំនាញសមស្រប ដើម្បីបំពេញការងារថែទាំ ជួសជុល និងដោះស្រាយបញ្ហាបច្ចេកទេសលើយានយន្តទំនើប។ លោកបានបញ្ជាក់ថា៖ «ខ្ញុំសូមលើកទឹកចិត្តឱ្យយុវជនមករៀននូវជំនាញបច្ចេកទេស ដោយយ៉ាងហោចណាស់យុវជនម្នាក់ក៏មានជំនាញមួយ»។

លោកបានបន្ថែមថា ការរីកចម្រើននៃបច្ចេកវិទ្យាថ្មីៗ និងការយកចិត្តទុកដាក់លើការកាត់បន្ថយការបំពុលបរិស្ថាន បានជំរុញឱ្យរថយន្តអគ្គិសនីក្លាយជាបច្ចេកវិទ្យាដែលគួរឱ្យចាប់អារម្មណ៍សម្រាប់អនាគត។ ដូច្នេះ អ្នកបច្ចេកទេសចាំបាច់ត្រូវបន្តអភិវឌ្ឍសមត្ថភាព ដើម្បីអាចធ្វើការជាមួយប្រព័ន្ធ និងបច្ចេកវិទ្យាយានយន្តជំនាន់ថ្មី។

ចំពោះការបណ្ដុះបណ្ដាលនៅវិទ្យាស្ថាន លោកបានឱ្យដឹងថា សិស្សានុសិស្សអាចសិក្សាពីប្រព័ន្ធបច្ចេកទេសផ្សេងៗ ដូចជា ប្រព័ន្ធម៉ាស៊ីន ប្រព័ន្ធត្រជាក់ ប្រព័ន្ធអគ្គិសនីលើយានយន្ត និងប្រព័ន្ធគ្រឿងក្រោម។ ការសិក្សាទាំងនេះមានគោលបំណងផ្ដល់ចំណេះដឹង និងជំនាញបច្ចេកទេសដែលអាចយកទៅប្រើប្រាស់ក្នុងការងារជាក់ស្ដែង។

លោកក៏បានបញ្ជាក់ថា សិស្សដែលសិក្សាជំនាញបច្ចេកទេសអាចទទួលបានឱកាសសិក្សាអនុវត្តនៅតាមយានដ្ឋាន និងក្រុមហ៊ុន ដើម្បីស្វែងយល់ពីបរិយាកាសការងារ និងការអនុវត្តជាក់ស្ដែងក្នុងវិស័យយានយន្ត។

ជាមួយគ្នានេះ លោកបានអំពាវនាវដល់យុវជនដែលទើបប្រឡងបាក់ឌុប និងកំពុងស្វែងរកជំនាញសម្រាប់អនាគត ឱ្យពិចារណាចូលសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ពីព្រោះវិទ្យាស្ថានមានសម្ភារៈ និងបរិក្ខារសម្រាប់គាំទ្រដល់ការបណ្ដុះបណ្ដាលជំនាញ។

លោកបានសង្កត់ធ្ងន់ថា ការជ្រើសរើសជំនាញបច្ចេកទេសមួយដែលសមស្របនឹងចំណង់ចំណូលចិត្ត និងតម្រូវការទីផ្សារ អាចជួយឱ្យយុវជនត្រៀមខ្លួន បានកាន់តែល្អសម្រាប់ឱកាសការងារនាពេលអនាគត និងចូលរួមអភិវឌ្ឍវិស័យយានយន្តនៅកម្ពុជា៕