* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកនាំពាក្យក្រសួងមហាផ្ទៃ ឆ្លេីយតបការផ្សាយរបស់ទូរទស្សន៍ Al Jazeera ពាក់ព័ន្ធការទម្លាយវីដេអូបទល្មេីស Online Scams ដែលមានទាំងមន្រ្តីនគរបាល និងរថយន្តបំពាក់ Longo នគរបាលជាតិ

14-10-2026 09:52

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខ: បានឆ្លេីយតបការផ្សាយរបស់ទូរទស្សន៍ Al Jazeera ពាក់ព័ន្ធការទម្លាយវីដេអូបទល្មេីស Online Scams ដែលមានទាំងមន្រ្តីនគរបាល និងរថយន្តបំពាក់ Longo នគរបាលជាតិ។

ប៉ុន្មានថ្ងៃនេះទូរទស្សន៍បរទេស Al Jazeera បានបញ្ចេញវីដេអូជាង២០នាទី ដែលអ្នកយកព័ត៌មានស្ថាប័ននេះ ត្រូវបានផ្តល់ឱកាសចូលទៅជួបផ្ទាល់ជាមួយជនជាតិចិនមួយក្រុមមានមេក្លោងឈ្មោះ Deng Pibing ដែលពាក់ព័​ន្ធជាមួយបទល្មេីស Online Scams នៅតំបន់តារាសាគរ ខេត្តកោះកុង ហេីយបានទម្លាយពីសកម្មភាពមួយចំនួន ក្នុងនោះក៏មានរូបនារីមន្រ្តីនគរបាលម្នាក់ជាអ្នកបកប្រែឲ្យក្រុមជនជាតិចិនទាំងនោះ ហេីយឃេីញរថយន្តមួយគ្រឿងមានបិទ Logo នគរបាលជាតិ។

សូមបញ្ជាក់ថា តំបន់តារាសាគរ ដែលទូរទស្សន៍ Al Jazeera បានយកមកចុះផ្សាយនេះ ត្រូវបានកម្លាំងសមត្ថកិច្ចកម្ពុជា ចុះបង្ក្រាប និងបិទចោលទាំងស្រុងរួចហេីយ កាលពីពេលកន្លងទៅ។

ជាមួយគ្នានេះ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦កន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានអញ្ជេីញចុះទៅពិនិត្យផ្ទាល់នៅទីតាំងនោះផងដែរ។

សន្ដិបណ្ឌិត ឆៃ ស៊ីណារិទ្ធ​​ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស, អនុប្រធានប្រចាំការ នៃ គ.ប.ឆ.ប. និងជាប្រធានលេខាធិការដ្ឋាន នៃ គ.ប.ឆ.ប. បានឱ្យដឹងថា​ រាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការអនុវត្តច្បាប់ ដើម្បីបន្តបង្ក្រាប និងបោសសម្អាតសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ (Online Scams)។

បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា បុគ្គលឈ្មោះ Deng Pibing បានចាកចេញពីប្រទេសកម្ពុជា តាំងពីអំឡុងចុងខែឧសភា ឆ្នាំ២០២៦។ តាមប្រភពព័ត៌មានជំនាញ បានរកឃើញថា បុគ្គលឈ្មោះ Deng Pibing នេះត្រូវបាននគរបាលអន្តរជាតិ Interpol ដាចេញ និវេទក្រហម (red list)៕