* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ

14-10-2026 11:57

(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦នេះ បានរៀបចំប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ប្រកបដោយក្តីក្រៀមក្រំយ៉ាងក្រៃលែង។ ពិធីនេះធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ព្រះរាជស្នាព្រះហស្ថ និងព្រះគុណូបការៈដ៏ថ្លៃថ្លារបស់ព្រះអង្គ ចំពោះជាតិមាតុភូមិកម្ពុជា។

ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានយាងសោយព្រះទីវង្គតនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ពិធីគោរពព្រះវិញ្ញាណក្ខន្ធនេះ ត្រូវបានរៀបចំឡើងនៅទូទាំងប្រទេសកម្ពុជា ជារៀងរាល់ឆ្នាំ ដោយមានការចូលរួមពីរដ្ឋបាលរាជធានី-ខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

សម្រាប់ខេត្តកំពង់ឆ្នាំង ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពថ្នាក់ដឹកនាំខេត្ត រួមមាន លោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោក-លោកស្រី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរយនាក់។ ការចូលរួមនេះបានបង្ហាញនូវក្តីគោរពស្រឡាញ់ ភក្តីភាពដ៏ជ្រាលជ្រៅ និងការនឹករលឹកដល់ព្រះគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណដើម្បីបុព្វហេតុជាតិ បូរណភាពទឹកដី ផ្សះផ្សារជាតិ បង្រួបបង្រួមជាតិ និងអភិវឌ្ឍន៍លើគ្រប់វិស័យ។

ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានបន្សល់ទុកនូវសមិទ្ធផលជាច្រើន រួមមានការដណ្ដើមបានឯករាជ្យជាតិពីបារាំងនៅឆ្នាំ១៩៥៣ និងការទាមទារប្រាសាទព្រះវិហារមកវិញនៅឆ្នាំ១៩៦២។ ក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ធនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋទាំងអស់ បានសម្ដែងនូវទឹកចិត្តពោរពេញដោយសេចក្តីទុក្ខក្រៀមក្រំ និងស្ដាយស្រណោះ អាឡោះអាល័យយ៉ាងក្រៃលែង។ ព្រះមហាករុណាទិគុណរបស់ព្រះអង្គបានចារឹកទុកក្នុងទំព័រមាសនៃប្រវត្តិសាស្ត្រ និងក្នុងក្រអៅបេះដូងរបស់កូនខ្មែរជានិច្ចនិរន្តរ៍។

ពិធីនេះក៏មានការបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ សូមថ្វាយទៅព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ សូមព្រះអង្គយាងទៅកាន់ព្រះបរមសុខក្នុងសុគតិភព និងសូមព្រះវិញ្ញាណក្ខន្ធដ៏ស័ក្តិសិទ្ធិប្រកបដោយវឌ្ឍនភាព វិបុលភាព និងសេចក្តីសុខក្សេមក្សាន្តរុងរឿងយូរអង្វែង៕