* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ឆាយ ឫទ្ធិសែន ចុះពិនិត្យជាក់ស្ដែងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទចំនួន ០៣ខ្សែ ដែលបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ស្ថិតនៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

14-10-2026 12:42

(កំពង់ឆ្នាំង)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយថ្នាក់ដឹកនាំ មន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី១៤ ខែតុលាឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យជាក់ស្ដែងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទចំនួន ០៣ខ្សែ ដែលបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង​ ធ្វេីឱ្យហូរច្រោះខ្សែផ្លូវ ស្ថិតនៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សម្រាប់ជនបទចំនួន៣ខ្សែ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង រួមមាន៖

ខ្សែទី១៖ ឈ្មោះផ្លូវ ផ្សារត្រាច - វត្តព្រះធាតុ ជាផ្លូវក្រាលកៅស៊ូពីរជាន់ មានប្រវែងសរុប ៣៥គ.ម. ទទឹង ៦ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្សារត្រាច ឃុំស្វាយ ដោយឆ្លងកាត់ ឃុំត្បែងខ្ពស់ ឃុំស្វាយជុក ទៅដល់ភូមិច្រកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ។ ផ្លូវនេះ ត្រូវបានកសាងដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឆ្នាំ២០១៥ ក្រោមក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទជំហានទី១ (RRIP-I) ដោយប្រើប្រាស់ហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ នៅលើខ្សែផ្លូវនេះ ត្រូវបានទឹកទឹកហូរច្រោះជើងទេរលូប្រអប់ ០១កន្លែង ។

ខ្សែទី២៖ ឈ្មោះផ្លូវ ជំទាវជ្រែង-ទ្រម៉ូងជ្រុំ ជាផ្លូវកម្រាលល្បាយក្រួសក្រហម មានប្រវែង ៩,២០គ.ម. ទទឹង ៦ម៉ែត្រ តភ្ជាប់ពីភូមិជំទាវជ្រែង ទៅដល់ភូមិទ្រម៉ុងជ្រុំ ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ។ ផ្លូវនេះ ត្រូវបានកសាងដោយនាយកដ្ឋានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឆ្នាំ២០១៨ ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល។ នៅលើខ្សែផ្លូវនេះ ត្រូវបានទឹកទឹកហូរច្រោះជើងទេរ និងចិញ្ចើមផ្លូវម្ខាង ប្រវែងប្រហែល ១០០ម៉ែត្រ ប៉ុន្ដែនៅអាចធ្វើចរាចរណ៍លើផ្លូវមួយចំហៀងបានជាធម្មតា។ គួរជម្រាបជូនដែរ ផ្លូវ ០១ខ្សែនេះ ត្រូវបានក្រសួងដាក់ទៅក្នុងគម្រោងស្ថាបនាផ្លូវធន់នឹងការប្រែប្រួលអាកាសធាតុ ក្រោមហិរញ្ញប្បទានដៃគូអភិវឌ្ឍន៍ នាពេលខាងមុខនេះ។

ខ្សែទី៣៖ ឈ្មោះផ្លូវ ស្ពានពោធិ-រ៉ាមានក ជាប្រភេទផ្លូវកម្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ១២,៥០គ.ម. តភ្ជាប់ពីផ្លូវជាតិលេខ៥ ភូមិស្ពានពោធិ ឃុំសេដ្ឋី ទៅដល់ភូមិមានកកើត ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ។ ផ្លូវនេះ ត្រូវបានកសាងដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឆ្នាំ២០១៥ ក្រោមក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទជំហានទី១ (RRIP-I) ដោយប្រើប្រាស់ហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ នៅលើខ្សែផ្លូវនេះ ត្រូវបានទឹកភ្លៀងជន់លិច និងហូរកាត់ផ្លូវ ប៉ុន្ដែនៅអាចបន្ដធ្វើចរាចរណ៍ទូទៅបានជាធម្មតា។

តាមរយៈការពិនិត្យផលប៉ះពាល់ជាក់ស្ដែង លោករដ្ឋមន្ត្រី បានណែនាំដល់អគ្គនាយកដ្ឋានបច្ចេកទេសរបស់ក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង សហការជាមួយអាជ្ញាធរមូលដ្ឋានស្រុក និងឃុំ ធ្វើការជួសជុលបន្ទាន់ត្រង់ចំនុចដែលរងការខូចខាត ដើម្បីឱ្យប្រជាជនប្រើប្រាស់បានដូចដើមវិញ៕