* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)

14-10-2026 13:19

(ភ្នំពេញ)៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចាត់ទុកការណ៍ដែលលោក សម រង្ស៊ី មិនបដិសេធចំពោះការផ្សាយរបស់សារព័ត៌មានថៃ គឺជាការបង្ហាញច្បាស់ថា លោក សម រង្ស៊ី ពិតជាបានិយាយការពារថៃ និងមូលបង្កាច់ចោទប្រកាន់កម្ពុជា «ជាអ្នកបង្កហេតុមុនប្រាកដមែន»។

ក្នុងសន្និសីទសារព័ត៌មានបង្ហាញបច្ចុប្បន្នភាពព័ត៌មានប្រចាំថ្ងៃនៅថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦នេះ លោក ប៉ែន បូណា បានគូសរំលេចថា លោក សម រង្ស៊ី មិនបានបដិសេធត្រង់ទៅលោក Nanthawat Samart អតីតអនុប្រធានការិយាល័យព័ត៌មានវិទ្យាជាតិ និងជាអតីតលេខាធិការរដ្ឋមន្ត្រីការបរទេសថៃ ដែល​ជាអ្នកនិយាយប្រាប់សារព័ត៌មាន Top News ដោយស្រង់សម្តីលោក សម រង្ស៊ី ថា៖ «កម្ពុជាជាអ្នកបាញ់មុន...» នោះឡើយ។ ប៉ុន្តែ លោក សម រង្ស៊ី បានបង្វែរការបដិសេធថា មិនដែលបានផ្តល់បទសម្ភាសន៍ជាមួយ​សារ​ព័ត៌មានណាឡើយក្នុងអំឡុងពី៦ទៅ៩ខែចុងក្រោយ ក្រៅពីប្រព័ន្ធឃោសនារបស់គាត់។

លោកបន្តថា តាមពិត លោក Nanthawat Samart មិនបានសំដៅថា លោក សម រង្ស៊ី និយាយក្នុង​បទ​សម្ភាសន៍ជាមួយសារព័ត៌មានណាមួយឡើយ តែអតីតមន្ត្រីថៃរូបនោះបានបញ្ជាក់ថា លោក សម រង្ស៊ី និយាយ​ក្នុងពេលថ្មីៗនេះ ហើយថែមទាំងបានចាត់ទុកសម្តីលោក សម រង្ស៊ី ថាមានតម្លៃសម្រាប់ថៃយ៉ាងខ្លាំង​ថែមទៀត​។ ប៉ុន្តែ លោក សម រង្ស៊ី មិនបានបដិសេធត្រង់ទៅអតីតមន្ត្រីថៃដែលជាអ្នកនិយាយទេ តែបានបង្វែរទៅ​ជារឿង​ផ្សេង។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា លោក សម រង្ស៊ី មិនទៅណាឆ្ងាយពីល្បិចបង្វែរ​សាច់រឿ​ងដើម្បីគេចពីការប្រឈមមុខជាមួយការពិត ទៅជាការមួលបង្កាច់ បង្កើតរឿងមួយផ្សេងទៀតដើម្បី​ទម្លាក់កំហុសមកលើកម្ពុជានិងការពារថៃ តាមទម្លាប់របស់គាត់និងក្រុមរបស់គាត់នោះឡើយ។ លោក សម រង្ស៊ី មិនបាននិយាយសូម្បីមួយម៉ាត់ពីផែនការ «ចក្រពង្សភូវនាថ» (Chakraphong Phuwanath Plan) ដែលជាការរៀបចំច្បាស់លាស់ និងមានផែនការទុកជាមុនរបស់ថៃដើម្បីឈ្លានពានទឹកដីកម្ពុជាឡើយ។ លោក សម រង្ស៊ី ក៏មិនបាននិយាយពីទាហានខ្មែរមួយរូប គឺលោក សួន រោន អាយុ ៤៨ឆ្នាំ ដែលត្រូវបានទាហានថៃ​លប​ចូលមកបាញ់សម្លាប់ នៅតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅលើទឹកដីកម្ពុជា ដែលការបង្ករឿងយ៉ាងធ្ងន់ធ្ងររបស់ថៃនោះដែរ។

ផ្ទុយទៅវិញ លោក សម រង្ស៊ី បែរជាបង្វែរសាច់រឿងមួលបង្កាច់ដើម្បីទម្លាក់កំហុសលើកម្ពុជាថា ជាអ្នក​បង្ក​ហេតុ​មុនដដែល ដោយបំភ្លេចចោលទាំងស្រុងនូវកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកម្ពុជា គឺសម្តេច​តេជោ និង​សម្តេច​ធិបតី ក៏ដូចជាវីរកងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលខិតខំយ៉ាងខ្លាំង និងយកទ្រូងទៅពាំង​ដើម្បីការពារបូរណភាពទឹកដី។

លោក ប៉ែន បូណា បានបញ្ជាក់ដូច្នេះ «លោក សម រង្ស៊ី មិនបានបដិសេធត្រង់ចំពោះអ្វីដែល​អតីតមន្ត្រីថៃ​និយាយទេ។ លោក សម រង្ស៊ី ក៏មិនបានសុំទោសប្រជាពលរដ្ឋខ្មែរ និងមិនបានបង្ហាញសូម្បីតែបន្តិច​នូវវិប្ប​ដិសារីចំពោះអ្វីដែលគាត់បាននិយាយ។ ផ្ទុយទៅវិញ លោក សម រង្ស៊ី នៅតែបន្តចោទថា កម្ពុជាជាអ្នកបង្កហេតុ​មុនដដែល និងបានបង្ហាញកាន់តែច្បាស់ថា គាត់ការពារថៃ ហើយប្រឆាំងផលប្រយោជន៍ជាតិខ្មែរ​យ៉ាងពិត​ប្រាកដ​ដែលប្រជាជាតិខ្មែរមិនអាចទទួលយកបានឡើយ។ នេះគឺជាភស្តុតាងយ៉ាងច្បាស់ដែលបញ្ជាក់ថា លោក សម រង្ស៊ី គឺជាជនក្បត់ជាតិដោយមិនអាចប្រកែកបាន»។

លោក ប៉ែន បូណា បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់លោក សម រង្ស៊ី និងថ្កោល​ទោសយ៉ាងខ្លាំងចំពោះអំពើក្បត់ផលប្រយោជន៍ជាតិរបស់បុគ្គលរូបនេះ និងសូមបញ្ជាក់ជាថ្មីម្តងទៀតថា ភាគីថៃគឺជាអ្នកបាញ់មុន ហើយកម្ពុជា គឺជាជនរងគ្រោះ៕