* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រការបន្ថែមរចនាបថខ្មែរលើរូបសំណាក «បាតដៃសុភមង្គល» នៅខេត្តកំពត (Video inside)

14-10-2026 14:31

(កំពត)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះការចូលរួមផ្តល់គំនិតដ៏ល្អ របស់ប្រជាពលរដ្ឋ ក្នុងការបន្ថែមរចនាបថខ្មែរលើរូបសំណាក «បាតដៃសុភមង្គល» ដែលជាសមិទ្ធផលទេសចរណ៍ថ្មីមួយទៀត នៅខេត្តកំពត។

ការគាំទ្រនេះត្រូវបានសម្តេចធិបតីបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួន នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦នេះ។

សម្តេចធិបតីបានសរសេរថា៖ «ខ្ញុំសូមគាំទ្រចំពោះការចូលរួមផ្តល់គំនិតដ៏ល្អនេះ។ ខ្ញុំសង្ឃឹមថា ឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាលខេត្តកំពត ដែលបានផ្តួចផ្តើមនិងកសាងរូបសំណាក "បាតដៃសុភមង្គល" ជាសមិទ្ធផលទេសចរណ៍ថ្មីមួយទៀតនៅខេត្តកំពត នឹងពិភាក្សាគ្នាជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីបន្ថែមរចនាបថខ្មែរ ស្របតាមការលើកយោបល់របស់បងប្អូនប្រជាពលរដ្ឋ»។

រូបសំណាក «បាតដៃសុភមង្គល» ត្រូវបានផ្តួចផ្តើម និងកសាងឡើងដោយលោក ម៉ៅ ធនិន្ទ អភិបាលខេត្តកំពត ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរ និងបន្ថែមភាពទាក់ទាញដល់ខេត្តមួយនេះ។ ការបន្ថែមរចនាបថខ្មែរទៅលើរូបសំណាកនេះ នឹងមិនត្រឹមតែបង្កើនសោភ័ណភាពប៉ុណ្ណោះទេ ថែមទាំងជួយផ្សព្វផ្សាយនូវតម្លៃវប្បធម៌ និងកេរដំណែលដ៏សម្បូរបែបរបស់កម្ពុជាទៅកាន់ពិភពលោកផងដែរ។ នេះជាការរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព និងអត្តសញ្ញាណជាតិ៕