* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អភិបាលខេត្តឧត្តរមានជ័យ ចុះពិនិត្យផ្ទាល់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នៅតាមក្រុងស្រុកទាំង៥

14-10-2026 14:51

(ឧត្តរមានជ័យ)៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ អមដំណើរដោយលោកស្រី ត្រាន់ សុគ៌ា ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំង និងដំណើរការពិនិត្យបញ្ជីឈ្មោះ ចុះឈ្មោះបោះឆ្នោត ព្រមទាំងការចុះបញ្ជីជីវមាត្ររបស់អ្នកបោះឆ្នោត នៅតាមបណ្តាក្រុង-ស្រុកទាំង៥ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យមើលការអនុវត្តការងារ និងធានាឱ្យដំណើរការនេះប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់ និងសុវត្ថិភាព។

ក្នុងឱកាសនោះ លោក មាន ចាន់យ៉ាដា បានកោតសរសើរ និងវាយតម្លៃចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រី គ.ជ.ប. ដែលកំពុងបំពេញភារកិច្ចនៅតាមការិយាល័យនីមួយៗ ដោយមានស្មារតីទទួលខុសត្រូវខ្ពស់ យកចិត្តទុកដាក់លើការផ្តល់សេវា និងសម្រួលដល់ប្រជាពលរដ្ឋដែលអញ្ជើញមកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឱ្យទទួលបានសេវាប្រកបដោយភាពងាយស្រួល និងមានប្រសិទ្ធភាព។

លោកអភិបាលខេត្ត បានថ្លែងអំពាវនាវប្រជាពលរដ្ឋទាំងអស់ដែលមានសិទ្ធិបោះឆ្នោត សូមអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតក្នុងឃុំ-សង្កាត់ ដែលខ្លួនរស់នៅ ដើម្បីធានាថាខ្លួនមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងអាចប្រើប្រាស់សិទ្ធិជាពលរដ្ឋរបស់ខ្លួនក្នុងការចូលរួមបោះឆ្នោត ជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួនពេញចិត្ត និងទុកចិត្ត ស្របតាមច្បាប់ និងនីតិវិធីជាធរមាន។

គួរបញ្ជាក់ថា យុទ្ធនាការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។ សម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ នឹងធ្វើឡើងនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧។

ដោយឡែក នៅទូទាំងខេត្តឧត្តរមានជ័យ មានការិយាល័យសរុបចំនួន ៤១៤ ការិយាល័យ ដែលកំពុងបើកបម្រើសេវាជូនប្រជាពលរដ្ឋ ដើម្បីផ្តល់ឱកាសដល់អ្នកមានសិទ្ធិបោះឆ្នោតបានពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានរបស់ខ្លួន និងចុះឈ្មោះបោះឆ្នោតតាមការកំណត់៕