* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រតិបត្តិការបង្ក្រាប Online Scams នាពេលកន្លងទៅ នគរបាលជាតិ៧៧នាក់ ត្រូវបានចាប់ ឃុំខ្លួនដាក់ពន្ធនាគារ និងបណ្តេញចេញពីក្របខណ្ឌ

14-10-2026 15:38

(ភ្នំពេញ)៖ អ្នកនាំពាក្យរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស Online Scams នាពេលកន្លងទៅនៅក្នុងប្រទេសកម្ពុជា មន្រ្តីនគរបាលចំនួន៧៧នាក់ ត្រូវបានឃាត់ខ្លួន ឃុំខ្លួនដាក់ពន្ធនាគារ និងបណ្តេញចេញពីក្របខណ្ឌនគរ​បាលជាតិ។

លោក រ៉េន រតនៈ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបោសសម្អាតបទល្មើសអនឡាញស្កេមយ៉ាងចាស់ដៃរហូតមកដល់ពេលនេះ។ ជាលទ្ធផល មេខ្លោងធំៗ ត្រូវបានចាប់ខ្លួន ខ្លះជាប់ពន្ធនាគារនៅស្រុកខ្មែរ ខ្លះបញ្ជូនទៅជាប់ឃុំនៅប្រទេសកំណើត។

លោកបន្តថា «ទីតាំងធំៗត្រូវបានបិទទ្វារ ហើយជនបរទេសពាក់ព័ន្ធ ក៏ត្រូវបានបណ្ដេញចេញ និងស្ម័គ្រចិត្តចេញ ប្រមាណជាង៤សែននាក់»។ អ្ន​កនាំពាក្យរូបនេះ បានបន្តថា «មន្រ្តីស៊ីវិលក្ដី មន្រ្តីកងកម្លាំងក្ដី ត្រូវបានឃាត់ខ្លួន ជាប់ពន្ធនាគារ (ក្នុងនោះនគរបាលជាតិមាន៧៧នាក់)» ដែលនគរបាលខ្លះត្រូវបានបណ្តេញចេញពីក្របខណ្ឌ។

លោកថ្លែងទៀតថា ជាលទ្ធផល សន្និសីទអន្តរជាតិនៅភ្នំពេញ ដែលមានការចូលរួមពីបណ្ដាមេដឹកនាំប្រទេស និងតំណាងស្ថាប័នអន្តរជាតិ ដូចជា FBI និងអាំងទែប៉ូលជាដើម សុទ្ធតែបានឡើងថ្លែង ឡើយបញ្ចេញទស្សនៈ និងជាពិសេសបានចុះហត្ថលេខាគាំទ្រសេចក្ដីប្រកាសភ្នំពេញ កាលពីខែកញ្ញា ដែលបញ្ជាក់ច្បាស់ពីការទទួលស្គាល់ការខិតខំ និងលទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបេសកកម្មបោសសម្អាតស្កេម។

យ៉ាងណាក៏ដោយ សម្រាប់អ្នកនាំពាក្យរូបនេះ បានទទួលស្គាល់ថា បទល្មើសនេះនៅតែបន្តកើតមាន ដោយមានជាលក្ខណៈតូចៗ ឬមានអ្នកព្យាយាមចង់ធ្វើលក្ខណៈទ្រង់ទ្រាយធំ។ ប៉ុន្តែសមត្ថកិច្ចដាច់ខាត ត្រូវតែបោសសម្អាត និងផ្ដាច់ខ្សែច្រវ៉ាក់ទាំងអស់នៅពេលទទួលបានព័ត៌មានភ្លាម៕