* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្ពុជា និងអាស៊ែបៃហ្សង់ ជំរុញការអនុវត្ត MoU ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ឱ្យកាន់តែសកម្ម និងជាក់ស្តែង

14-10-2026 16:08

(អាស៊ែបៃហ្សង់)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Fuad Naghiyev ប្រធានទីភ្នាក់ងារទេសចរណ៍រដ្ឋ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ បានឯកភាពគ្នាជំរុញការអនុវត្តអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគី ដែលបានចុះហត្ថលេខាកាលពីខែកក្កដា ឆ្នាំ២០២៥ ឱ្យកាន់តែសកម្ម និងមានលទ្ធផលជាក់ស្តែង ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៃប្រទេសទាំងពីរ។

ការឯកភាពនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងារ និងផ្លាស់ប្តូរទស្សនៈរវាងលោក ហួត ហាក់ និងលោក Fuad Naghiyev នៅរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោក Florian Sengstschmid នាយកប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលផ្សព្វផ្សាយទេសចរណ៍អាស៊ែបៃហ្សង់ (Azerbaijan Tourism Board) និងសហការីជាន់ខ្ពស់។

ជំនួបនេះបានធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រី អមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារនៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន ព្រមទាំងចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី។

ក្នុងជំនួបនោះ ភាគីទាំងពីរបានឯកភាពបង្កើនទំនាក់ទំនង និងការផ្លាស់ប្តូរដំណើរទស្សនកិច្ចស្វែងយល់ពីសក្តានុពលទេសចរណ៍ (FAM Trip) រវាងស្ថាប័នទេសចរណ៍ជាតិទាំងពីរ ព្រមទាំងជំរុញការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់ប្រទេសទាំងពីរ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនឱ្យមានការចាប់អារម្មណ៍កាន់តែខ្លាំងឡើង។

ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានឯកភាពភ្ជាប់កិច្ចសហការរវាងក្រុមប្រឹក្សាភិបាលផ្សព្វផ្សាយទេសចរណ៍អាស៊ែបៃហ្សង់ (Azerbaijan Tourism Board) និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (Cambodia Tourism Board-CTB) ដើម្បីរួមគ្នាជំរុញការផ្សព្វផ្សាយទេសចរណ៍ដែលមានលក្ខណៈបំពេញបន្ថែមគ្នា និងរៀបចំជំនួបការងារជាមួយវិស័យឯកជនទេសចរណ៍កម្ពុជា សំដៅបង្កើតឱកាសសហប្រតិបត្តិការថ្មីៗ និងពង្រីកទីផ្សារទេសចរណ៍រវាងប្រទេសទាំងពីរ៕