* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សាលាបឋមសិក្សាចំនួន៥ ទទួលបានការកែលម្អបរិស្ថានសិក្សា និងបណ្ណាល័យពីមិត្តចិន តាមរយៈសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដើម្បីលើកកម្ពស់វប្បធម៌អាន និងអភិវឌ្ឍមូលធនមនុស្ស

14-10-2026 16:58

(ភ្នំពេញ)៖ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងជាស្ថាបនិកគម្រោង «បណ្ណាល័យមេគង្គ-ឡានឆាង» នៅកម្ពុជា បានលើកឡើងថា ការកែលម្អបរិស្ថានសិក្សា និងការបង្កើតបណ្ណាល័យនៅតាមសាលារៀន គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការជំរុញវប្បធម៌អំណាន និងការកសាងមូលធនមនុស្សសម្រាប់អភិវឌ្ឍប្រទេសជាតិ។

លោកបណ្ឌិតបានគូសបញ្ជាក់ថា ដោយមិនរាប់បញ្ចូលនូវជំនួយដ៏ច្រើនសន្ធឹកសន្ធាប់របស់ស្ថានទូតចិនប្រចាំកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងស្ថាប័នផ្សេងៗទៀតនោះទេ តាមរយៈសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន មានសាលាបឋមសិក្សាចំនួន ៥ បាននិងកំពុងក្លាយជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងការទទួលបានការគាំទ្រលើការកែលម្អបរិស្ថានសិក្សា និងបរិក្ខារអប់រំ។

សាលាបឋមសិក្សាទាំង ៥ នោះរួមមាន៖ ១. សាលាបឋមសិក្សាប្រសូត (ស្រុកបាធាយ ខេត្តកំពង់ចាម) ២. សាលាបឋមសិក្សាតានី (ក្រុងរុនតាឯក ខេត្តសៀមរាប) ៣. សាលាបឋមសិក្សាគីរីបរវង្ស (ខេត្តពោធិ៍សាត់) ៤. សាលាបឋមសិក្សាមិត្តភាពកម្ពុជា-ចិន ឃ្មួញ (រាជធានីភ្នំពេញ) និង៥. សាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង (ខេត្តកណ្ដាល)។ លោកបណ្ឌិត ជា មុនីឫទ្ធិ បានបន្ថែមថា សាលាបឋមសិក្សាទាំង ៥ នេះ មានទីតាំង «បណ្ណាល័យមេគង្គ-ឡានឆាង» ឬ «បណ្ណាល័យមិត្តភាពកម្ពុជា-ចិន» ដែលបាននិងកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការលើកកម្ពស់វប្បធម៌អំណាន និងបង្កើនឱកាសទទួលបានចំណេះដឹងទូលំទូលាយសម្រាប់សិស្សានុសិស្ស។

លោកបណ្ឌិតបានសង្កត់ធ្ងន់ថា៖ «បរិយាកាសសិក្សាស្អាត និងមានបណ្ណាល័យដែលគួរឱ្យទាក់ទាញ គឺជាកម្លាំងចលករដ៏សំខាន់ ក្នុងការជួយជំរុញឱ្យសិស្សស្រឡាញ់ការអាន មានចំណង់ចំណូលចិត្តរៀនសូត្រ និងបង្កើនចំណេះដឹង ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការរួមចំណែកលើកកម្ពស់គុណភាពអប់រំ និងកសាងមូលធនមនុស្សសម្រាប់កិច្ចកសាង ទំនើបកម្មសង្គមរបស់កម្ពុជា»៕

វិទ្យុមិត្តភាពកម្ពុជាចិន