ព្រះឧត្តមធម្ម សោម ស៉ីម ចែកអំណោយ គ្រួសារកងទ័ព ៤៨នាក់
14-10-2026 17:16
(ភ្នំពេញ)៖ ព្រះឧត្តមធម្ម សោម ស៉ីម ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះវិន័យធរអនុគណខណ្ឌព្រែកព្នៅ និងជាព្រះចៅអធិការវត្តប្រាសាទ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ បាននិមន្តចែកអំណោយ ក្រុមគ្រួសារកងទ័ព ចំនួន ៤៨នាក់។
ក្រុមគ្រួសារកងទ័ព ក្នុងមួយគ្រួសារទទួលបាន មី ១កេស ទឹកក្រូច ១កេស ទឹកសុទ្ធ ១កេស និងបច្ច័យ ចំនួន ១០០.០០០រៀល។
សកម្មភាពនេះ ក៏មានការជូនអំណោយ និងបច្ច័យ ដល់មន្ទីរធម្មការ និងសាសនា រាជធានី ភ្នំពេញ សាលាខណ្ឌព្រែកព្នៅ រដ្ឋបាល សង្កាត់ ពញាពន់ សាលាឃុំឈ្វាំង ផងដែរ។ សមាសភាព ចូលរួមមានលោកស្រី សក់ ស៊ីថា អភិបាលរង ខណ្ឌព្រែកព្នៅ លោក ទេព គង្គា ប្រធានមន្ទីរធម្មការ និងសាសនា រាជធានី ភ្នំពេញ និងសហការី លោកស្រី កុសល់ សុមាលី ចៅសង្កាត់ ពញាពន់ (ស្តីទី) និងសាលាឃុំ ឈ្វាំង ស្រុកពញាឭ ខេត្តកណ្តាល។
គួរជម្រាបថា មន្ទីរ ធម្មការ និងសាសនា រាជធានី ភ្នំពេញ ៥នាក់ ក្នុង ១នាក់ ទទួលបានអង្ករ ៥០គីឡូក្រាម មី១កេស ទឹកក្រូច ១កេស ទឹកសុទ្ធ ១កេស និងបច្ច័យ ចំនួន ១.៦០០.០០០រៀល។
សាលាខណ្ឌព្រែកព្នៅ ទទួល បានទឹកក្រូច ១០ កេស ទឹកសុទ្ធ ៣០ កេស ទឹកដោះគោ ២កេស (៩៦) កំប៉ុង ត្រីខ ៣០យួរ (៣០០) កំប៉ុង ស្ករស ២បាវ (៥០kg) មីជាតិ ១០០ កេស ទឹកត្រី (៦ យួរ) ទឹកស៊ីអ៉ីវ (១១ យួរ) អង្ករ ១ តោន (១០០០គីឡូ) និងបច្ច័យ ១.០០០.០០០រៀល។
សាលាសង្កាត់ពញាពន់ ទទួលបានអង្ករ ៥០០គីឡូក្រាម ទឹកក្រូច ៥ កេស ទឹកសុទ្ធ ១០ កេស មីជាតិ ២០ កេស ត្រី ខ ១០ យួរ (១០០) កំប៉ុង និងបច្ច័យ ៥០០.០០០រៀល។
សាលាឃុំឃ្វាំង ទទួលបានអង្ករ ៥០០គីឡូក្រាម ទឹកក្រូច ៥ កេស ទឹកសុទ្ធ ១០ កេស មីជាតិ ២០ កេស ត្រី ខ ១០ យួរ (១០០) កំប៉ុង និងបច្ច័យ ៥០០.០០០រៀល។
គួរបញ្ជាក់ថា ទេយ្យទាន និងបច្ច័យទាំងអស់ ជាសទ្ធាជ្រះថ្លាមហាពុទ្ធបរិស័ទ គ្រប់ទិសទីទាំងអស់ បានមកបំពេញបុណ្យ ក្នុងព័ន្ធសីមា វត្តប្រាសាទ ក្នុងរដូវកាលកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ៕




