* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសខួបចម្រើនជន្មាយុ

14-10-2026 17:26


(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតជូនពរ ជូនចំពោះ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអនុប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសនៃពិធីចម្រើនជន្មាយុ របស់សម្តេចមហាមន្ត្រី នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះ។

សារខិតជូនពរមានខ្លឹមសារថា៖ «សម្តេចមហាមន្ត្រី ជាទីគោរពរាប់អានដ៏ជ្រាលជ្រៅ សិ្ថតក្នុងបរិយាកាសដ៏សែនមនោរម្យ នៃពិធីចម្រើនជន្មាយុ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះ ក្នុងនាមខ្ញុំផ្ទាល់ និងសមាជិក សមាជិកានៃគណៈកម្មាធិការកណ្តាល ព្រមទាំង មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និង យុវជននៃកាកបាទក្រហមកម្ពុជា សូមជូននូវសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចមហាមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអនុប្រធានកាកបាទក្រហមកម្ពុជា សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាញាណភ្លឺថ្លាឈ្លាសវៃ និងមានជន្មាយុយឺនយូរ ដើម្បីបម្រើបុព្វហេតុជាតិ មាតុភូមិកម្ពុជា ជារៀងដរាបតទៅ។

ក្នុងពិធីចម្រើនជន្មាយុវឌ្ឍនមង្គលដ៏វិសេសវិសាលនេះ ខ្ញុំសូមសម្តែងនូវការគោរពកោតសរសើរ ដោយស្មោះ ចំពោះ សម្តេចមហាមន្ត្រី ដែលបាននិងកំពុងខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បា្រជ្ញាស្មារតី ប្រកបដោយឆន្ទៈមនសិការស្នេហាជាតិ សាសនា ព្រះមហាក្សត្រ បន្តដឹកនាំស្ថាប័នព្រះមហាក្សត្រ ដង្ហែព្រះរាជកិច្ចគ្រប់វិស័យដ៏ឧត្តុង្គឧត្តមនៃ ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជ មាតាជា តិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជារាស្ត្រ ជាកូន ចៅ ចៅទួត នៅទូទាំងប្រទេស។ ជាមួយគ្នានេះ សម្តេចមហាមន្ត្រី បានចែករំលែកពេលវេលាដ៏មានតម្លៃ និងមមាញឹកចូលរួមក្នុងបេសកកម្មរបស់កាកបាទក្រហមកម្ពុជា ដែលបំពេញតួនាទីជាជំនួយការជូនរាជរដ្ឋាភិបាលក្នុងវិស័យមនុស្សធម៌។

ក្នុងថ្ងៃដ៏សិរីសួស្តីជ័យមង្គលនេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះព្រះបារមីនៃវត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយអភិបាលប្រោះព្រំគ្រងរក្សា សម្តេចមហាមន្ត្រី និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅ ៗ ជាទីស្រឡាញ់ សូមបានប្រកបដោយ ព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។

ខាងក្រោមនេះ ជាសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជូនចំពោះសម្តេចមហាមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់៖