* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១៤ឆ្នាំ

14-10-2026 17:28

(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ ប្រកបដោយភាពមហោឡារិក និងសេចក្តីគោរពដ៏ខ្ពង់ខ្ពស់។ ពិធីនេះ ត្រូវបានប្រារព្ធឡើងនៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អភិបាលក្រុង-ស្រុកទាំង៩ សិស្ស-និស្សិត យុវជនកាកបាទក្រហមកម្ពុជាខេត្ត យុវជនកាយរឹទ្ធខេត្ត និងតាជី-យាយជី ជាច្រើនរូប។ វត្តមានរបស់អង្គពិធីទាំងមូល បានឆ្លុះបញ្ចាំងពីការដឹងគុណ និងការចងចាំជានិច្ចនូវព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឡើងថ្លែងនូវជីវប្រវត្តិសង្ខេប និងរំឭកអំពីស្នាព្រះហស្តដ៏ធំធេងរបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ ដែលបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី និងសុខសន្តិភាពរបស់ប្រជាជនកម្ពុជា។ ព្រះអង្គបានបន្សល់ទុកនូវកេរដំណែលដ៏ថ្លៃថ្លាជាច្រើនសម្រាប់ប្រទេសជាតិ និងប្រជាជនជំនាន់ក្រោយ។

ជាមួយគ្នានោះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ក៏បាននិមន្តព្រះសង្ឃសូត្រមន្ត បង្សុកូល និងបួងសួងដល់គុណព្រះរតនត្រ័យ ថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សូមបានយាងទៅសោយព្រះបរមសុខក្នុងសុគតិភព។ ព្រមទាំងបានបួងសួងសូមឱ្យព្រះវិញ្ញាណក្ខន្ធដ៏សក្តិសិទ្ធិរបស់ព្រះអង្គ តាមជួយប្រោសប្រទានពរជ័យដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងប្រជារាស្ត្រខ្មែរទូទាំងប្រទេស ប្រកបដោយវឌ្ឍនភាព វិបុលភាព និងសុខក្សេមក្សាន្ត រុងរឿងជាអង្វែងតរៀងទៅ។ ក្នុងនោះ ក៏មានការចែកអំណោយជូនតាជី យាយជី ចំនួន ២០នាក់ ដែលបានចូលរួមក្នុងពិធីផងដែរ៕