* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក សួន សេរីរដ្ឋា៖ ការទាមទារ និងការបញ្ជារបស់ក្រុមប្រឆាំងមកលើរដ្ឋាភិបាល គឺជាទង្វើគ្មានមូលដ្ឋាន និងខុសច្បាប់

14-10-2026 17:28

(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសន្តិភាពកម្ពុជា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦នេះ បានលើកឡើង និងវាយបកយ៉ាងមុតស្រួចជុំវិញការទាមទារសំណាក់លោក អ៊ុំ សំអាន និងក្រុមប្រឆាំង ឱ្យរាជរដ្ឋាភិ​បាលលើកលែងទោសដល់ក្រុមរបស់ខ្លួន ដោយបានចោទសួរ និងបង្ហាញចំណុចសំខាន់ៗចំនួន៣។

ការចោទសួរនោះ​មានដូចខាងក្រោម៖

១. លោក សួន សេរីរដ្ឋា បានចោទសួរចំៗថា តើរដ្ឋាភិបាល(២៣តុលា) របស់ពួកលោកឯងហ្នឹង មានប្រទេសណាគេទទួលស្គាល់ឲ្យតែងតាំងដាក់អគ្គរដ្ឋទូតតំណាង? និងមានអង្គការអន្តរជាតិណាគេទទួលស្គាល់ឲ្យតែងតាំងដាក់អ្នកតំណាងអចិន្ត្រៃយ៍ដែរឬទេ?

២. ពាក់ព័ន្ធនឹងបញ្ហាព្រំដែន លោក សួន សេរីរដ្ឋា បានលើកឡើងថា តើលោក អ៊ុំ សំអាន និងក្រុមប្រឆាំងទាំងនោះចេះអានអក្សរខ្មែរ និងភាសាខ្មែរដែល សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរអញ្ជើញឱ្យប្រមូលឯកសារដែលខ្លួនអះអាងថា កម្ពុជាកាត់ដីឱ្យសៀម យកមកដាក់បង្ហាញរកការពិតដែរឬទេ?

៣. ចំពោះការទាមទារឱ្យលើកលែងទោស លោក សួន សេរីរដ្ឋា បានបញ្ជាក់ថា គ្មានការអីត្រូវលើកលែងទោសក្បត់ជាតិឱ្យបក្ខពួកដែលក្រុមនោះហៅថា «ប្រតិភូ» នោះឡើយ។ លោកបានរំលឹកថា សម្តេចធិបតី បានសរសេរយ៉ាងច្បាស់រួចហើយថា ចន្លោះពេលចូលមកស្នាក់នៅក្នុងប្រទេសរហូតដល់ចេញទៅវិញ គឺមិនឱ្យមានរឿងអ្វីកើតឡើងឡើយ ពោលគឺ បើអត់លុយ រដ្ឋចេញលុយឱ្យ, បើអត់ឡានជិះ រដ្ឋផ្ដល់មធ្យោបាយធ្វើដំណើរ, បើអត់កន្លែងដេក រដ្ឋផ្ដល់ទីកន្លែងឱ្យ និងបើអត់បាយស៊ី រដ្ឋផ្ដល់ឱ្យរហូតចប់កិច្ចការ និងបានចេញទៅវិញដោយសុវត្ថិភាព។

លោក សួន សេរីរដ្ឋា បានសន្និដ្ឋានថា វាគ្មានអ្វីដែលក្រុមលោក អ៊ុំ សំអាន និងបក្ខពួកត្រូវទាមទារ និងបញ្ជារដ្ឋាភិបាលឱ្យសរសេរសំបុត្រទៅបារាំង រួមទាំងការទាមទារឱ្យលើកលែងទោសដល់គ្នីគ្នាក្បត់ជាតិ ដែលរួមមានទាំងមេក្បត់ជាតិនោះឡើយ៕