* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្ពុជា ឡាវ និងវៀតណាម បិទបញ្ចប់លំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នាឆ្នាំ២០២៦ ដោយជោគជ័យ

14-10-2026 18:49

(វៀតណាម)៖ លំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នារវាងកងទ័ពចំនួន៣ប្រទេស គឺ កម្ពុជា ឡាវ និងវៀតណាម ប្រចាំឆ្នាំ២០២៦ ដែលបានធ្វើឡើង នៅរដ្ឋធានីហាណូយ បានប្រកបដោយភាពជោគជ័យយ៉ាងត្រចះត្រចង់ នៅរសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។ នេះបើតាម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លើកឡើងនៅលើបណ្តាញ។

គោលដៅចម្បង និងសំខាន់បំផុតនៃការហ្វឹកហ្វឺនរួមគ្នានេះ គឺការការពារ និងសង្គ្រោះអាយុជីវិត ក៏ដូចជាទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងបី។

ជាមួយនឹងការចូលរួមពិធីបិទបញ្ចប់លំហាត់ហ្វឹកហ្វឺន​នេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះក្រសួងការពារជាតិវៀតណាម ដែលបានចាត់បញ្ជូនកងកម្លាំងចំនួន ២,៣៨២នាក់ រួមជាមួយសម្ភារសង្គ្រោះដ៏ទំនើបនិងថ្មីៗ ដើម្បីចូលរួមទប់ស្កាត់ បង្ការ និងសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ដូចជាព្យុះ ទឹកជំនន់ ការបាក់ដី និងការបាក់អគារ ដែលបានបង្ហាញឱ្យឃើញពីបទពិសោធន៍ដ៏ខ្ពស់ក្នុងការជួយសង្គ្រោះប្រជាជន។

នៅក្នុងលំហាត់ហ្វឹកហ្វឺនខាងលើ កងទ័ពកម្ពុជាចំនួន ៧២នាក់ និងកងទ័ពឡាវចំនួន ៧៤នាក់ ក៏បានចូលរួមយ៉ាងសកម្មក្នុងការរៀបចំលំហាត់ហ្វឹកហ្វឺននេះ ដោយទទួលបាននូវបទពិសោធន៍ដ៏មានតម្លៃ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការត្រៀមលក្ខណៈទប់ស្កាត់គ្រោះមហន្តរាយ។

ជោគជ័យនៃលំហាត់ហ្វឹកហ្វឺនរួមគ្នានេះ មិនត្រឹមតែបានពង្រឹងសមត្ថភាព និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកងទ័ពទាំងបីក្នុងការឆ្លើយតបចំពោះគ្រោះអាសន្នប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានឆ្លុះបញ្ចាំងពីសាមគ្គីភាព និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការធានាថែរក្សាសុវត្ថិភាព និងសុខុមាលភាពជូនប្រជាជនក្នុងតំបន់ផងដែរ៕