* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសន្និបាតបូកលទ្ធផលការងារព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៦​​ លើកទិសដៅការងារឆ្នាំ២០២៧ និងសន្និសីទអាស៊ានប្រឆាំងព័ត៌មានក្លែងក្លាយ

14-10-2026 19:38

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំស្តីពីការត្រៀមលក្ខណៈរៀបចំសន្និបាតបូកសរុបលទ្ធផលការងារព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ និងការត្រៀមលក្ខណៈរៀបចំសន្និសីទពហុភាគីពាក់ព័ន្ធរបស់អាស៊ាន ស្តីពីការងារប្រឆាំងព័ត៌មានក្លែងក្លាយ និងការគ្រប់គ្រងព័ត៌មានសំយោគក្នុងសម័យឌីជីថល។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកស្រីរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយិការ ព្រមទាំងថ្នាក់ដឹកនាំក្រសួងជាច្រើនរូបទៀត។ ការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ គឺជាកិច្ចការចាំបាច់ដើម្បីវាយតម្លៃសមិទ្ធផលដែលសម្រេចបាន កំណត់នូវបញ្ហាប្រឈម និងដាក់ចេញទិសដៅយុទ្ធសាស្ត្រសម្រាប់ឆ្នាំបន្ទាប់ ដើម្បីជំរុញវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាឱ្យកាន់តែរីកចម្រើន។

តាមរយៈការរៀបចំសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងព័ត៌មាន ក៏ដើម្បីពិនិត្យនិងវាយតម្លៃលើសមិទ្ធផលនានា ដែលសម្រេចបាននាពេលកន្លងមក និងចូលរួមពិភាក្សាផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធល្អៗ ក្នុងរិះរកដំណោះស្រាយសមស្រប ចំពោះបញ្ហាប្រឈមនានា ហើយដាក់ចេញនូវទិសដៅការងារសម្រាប់ការអនុវត្តបន្តសំដៅលើកកម្ពស់វិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងថែមទៀតក្នុងឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។ សន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងព័ត៌មាន ធ្វើឡើងក៏ជាការចូលរួមក្នុងគោលនយោបាយកំណែទម្រង់សុីជម្រៅនៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ អាណត្តិទី៧ របស់រាជរដ្ឋាភិបាលកម្ពុជា។

ដើម្បីធ្វើឱ្យដំណើរការនៃអង្គសន្និបាតប្រព្រឹត្តទៅដោយរលូន លោករដ្ឋមន្ត្រ្តី នេត្រ​​ ភក្ត្រា​ បានបង្កើតគណៈកម្មការ និងអនុគណៈកម្មការ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារព័ត៌មាន និងសោតទស្សន៍ឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ហើយគណៈកម្មការនេះមានតួនាទីដឹកនាំ ចាត់ចែង និងត្រួតពិនិត្យដំណើរការរៀបចំសន្និបាតឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ សម្របសម្រួល និងផ្តល់ការណែនាំដល់គ្រប់អនុគណៈកម្មការ លើរាល់ការអនុវត្តកិច្ចការ រដ្ឋបាល ហិរញ្ញវត្ថុ និងការងារបច្ចេកទេសតាមតួនាទី ភារកិច្ច និងពេលវេលាដែលបានកំណត់ និងអនុវត្តនូវរាល់បណ្តាភារកិច្ចនានា តាមការណែនាំរបស់ប្រធានគណៈកម្មការ។

គួរបញ្ជាក់ដែរថា នៅក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី នាយកដ្ឋមន្ត្រី ហ៊ុន ម៉ាណែត, ក្រសួងព័ត៌មាន ដែលមាន លោក នេត្រ ភក្ត្រា ជារដ្ឋមន្ត្រី បានដឹកនាំរៀបចំសន្និបាតបូកសរុបលទ្ធផលការងាររបស់ខ្លួន បានចំនួន ៣លើករួចមកហើយ ដោយបានបង្ហាញពីសមិទ្ធផលថ្មីៗគួរជាទីមោទនៈ៕