* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្ពុជា-អាល្លឺម៉ង់ ពង្រីកការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀតលើវិស័យសុខាភិ​បាល ដើម្បីឆ្លើយតបចំតម្រូវការប្រជាពលរដ្ឋ

14-10-2026 20:07

(ភ្នំពេញ)៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ រវាងលោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងលោកស្រី Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា ព្រមទាំងគណៈប្រតិភូតំណាងទីភ្នាក់ងារ GIZ និងធនាគារ KfW ភាគីទាំងពីរបានបញ្ជាក់ជំហរយ៉ាងរឹងមាំថា នឹងពង្រីកការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀតលើវិស័យសុខាភិ​បាល ដើម្បីឆ្លើយតបចំតម្រូវការប្រជាពលរដ្ឋ។

ជំនួបដែលបានធ្វើឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នាទីស្ដីការក្រសួងសុខាភិបាល ជាផ្នែកមួយសំខាន់ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏យូរអង្វែងក្នុងវិស័យសុខាភិបាល (ដែលមានតាំងពីឆ្នាំ១៩៩៤) ព្រមទាំងពិនិត្យវឌ្ឍនភាពនៃគម្រោងសំខាន់ៗ រួមមាន៖១) គម្រោង ISPH (GIZ)៖ ពង្រឹងប្រព័ន្ធគាំពារសុខភាពសង្គម ឆ្ពោះទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល (UHC), ២) កម្មវិធី H-EQIP I+II និង CNP (KfW)៖ លើកកម្ពស់សមធម៌ គុណភាពសេវាសុខាភិបាល និងអាហាររូបត្ថម្ភ ជូនប្រជាពលរដ្ឋ និងក្រុមងាយរងគ្រោះ និង៣) គម្រោងសុខភាពតែមួយ (One Health for Cambodia - KfW)៖ គម្រោងប្រយុទ្ធនឹងភាពស៊ាំថ្នាំអង់ទីប៊ីយូទិក ទប់ស្កាត់ជំងឺឆ្លងសត្វមកមនុស្ស និងឆ្លើយតបការប្រែប្រួលអាកាសធាតុ។

ក្នុងឱកាសនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ហើយបានស្នើឱ្យភាគីអាល្លឺម៉ង់បន្តគាំទ្រ យូរអង្វែង និងរៀបចំគម្រោងសហប្រតិបត្តិការថ្មីៗបន្ថែមទៀត ស្របតាមផែនការយុទ្ធសាស្ត្រសុខាភិបាលជាតិ។ លោកសាស្ត្រាចារ្យក៏បានបញ្ជាក់ជាថ្មីពីការតាំងចិត្តខ្ពស់របស់សុខាភិបាលកម្ពុជា ក្នុងការអនុវត្តរាល់គម្រោងទាំងអស់ឱ្យមានប្រសិទ្ធភាព និងឆ្លើយតបចំតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ៕