* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់

14-10-2026 20:17

(ភ្នំពេញ)៖ ឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មានពាក់ព័ន្ធនឹងការផ្សាយរបស់បណ្តាញព័ត៌មាន Al Jazeera លើករណី Long Bay ក្នុងខេត្តកោះកុង ថាតើអាចប៉ះពាល់ដល់រូបភាព និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដែរ ឬយ៉ាងណានោះ?

សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានប្រចាំការ និងប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានបញ្ជាក់ជំហរយ៉ាងច្បាស់ថា កម្ពុជាមិនដែលបដិសេធថា គ្មានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នោះឡើយ ប៉ុន្តែអ្វីដែលសំខាន់គឺកម្ពុជាជារដ្ឋដែលសកម្មធ្វើសកម្មភាពជាក់ស្តែងដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនដកដៃឡើយ ដោយរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងចាត់វិធានការច្បាប់ប្រកបដោយភាពទទួលខុសត្រូវខ្ពស់បំផុតក្នុងការលុបបំបាត់បទល្មើសនេះ។

ទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា លទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានជាបន្តបន្ទាប់ក្នុងរយៈពេលជាងមួយឆ្នាំចុងក្រោយនេះជាកត្តាចំបងមួយ ដែលជំរុញក្រសួង ស្ថានប័ន អាជ្ញាធរក្នុងរាជធានី ខេត្តទូទាំងប្រទេស ឱ្យកាន់តែមានសន្ទុះអនុវត្តកាតព្វកិច្ចប្រកបដោយភាពម៉ឺងម៉ាត់ ក្នុងកិច្ចខិតខំបោសសម្អាតOnline Scams និងបន្តប្តេជ្ញាទប់ស្កាត់មិនឱ្យវាវិលត្រឡប់វិញជាដាច់ខាត។

ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងន័យនេះរាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងដោយភាពទទួលខុសត្រូវយ៉ាងខ្លាំងក្លា ក្នុងការបោសសម្អាត និងបំផ្លាញចោលទាំងស្រុងនូវទីតាំង និងមជ្ឈមណ្ឌលប្រតិបត្តិការរបស់ក្រុមឧក្រិដ្ឋជន Online Scams។ បន្ថែមពីនេះ អាជ្ញាធរមានសមត្ថកិច្ចបាននិងកំពុងបន្តធ្វើការស៊ើបអង្កេតយ៉ាងសកម្ម ដើម្បីស្វែងរកចាប់ខ្លួនមេខ្លោង និងមុខសញ្ញាពាក់ព័ន្ធទាំងអស់ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ឱ្យខានតែបាន ដោយគ្មានការលើកលែងឡើយ។

ចំពោះវីដេអូផ្សាយរបស់ Al Jazeera នេះដែរ សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់ថា សកម្មភាពដែលត្រូវបានបង្ហាញនៅក្នុងរបាយការណ៍នោះ គឺជាសកម្មភាពដែលកើតឡើងមុនពេលមានយុទ្ធនាការបោសសម្អាតទ្រង់ទ្រាយធំរបស់អាជ្ញាធរកម្ពុជាតែប៉ុណ្ណោះ។ ដូច្នេះ ការផ្សាយនេះផ្ទុយទៅវិញ គឺបានស្តែងឱ្យឃើញ និងឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ពេលនេះកម្ពុជាទទួលបានជោគជ័យយ៉ាងពិតប្រាកដក្នុងការបង្ក្រាប និងបោសសម្អាតក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីទីតាំងទាំងនោះ។

ជាទិសដៅបន្ត សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានសង្កត់ធ្ងន់ថា កម្ពុជានឹងបន្តបង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស និងអង្គការអន្តរជាតិឱ្យកាន់តែជិតស្និទ្ធថែមទៀត ក្នុងគោលបំណងរារាំង និងទប់ស្កាត់មិនឱ្យបទល្មើសបច្ចេកវិទ្យាឆ្លងដែនទាំងនេះ អាចវិលត្រឡប់មកឈរជើង ឬមានវត្តមាននៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាជាថ្មីម្ដងទៀតឡើយ៕