* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

នាយករដ្ឋមន្ត្រីអាស៊ែបៃហ្សង់៖ ដំណើរទស្សនកិច្ចសម្តេចមហាបវរធិបតី​ ជាការបើកផ្លូវបន្ថែមទៀត ជំរុញទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅរវាងកម្ពុជា-អាស៊ែបៃហ្សង់ (Video inside)

15-10-2026 07:30

(បាគូ, អាស៊ែបៃហ្សង់)៖ នាយករដ្ឋមន្ត្រីអាស៊ែបៃហ្សង់ លោក Ali Asadov បានចាត់ទុកដំណើរទស្សនកិច្ច​ជាផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គឺជាការបើកផ្លូវបន្ថែមទៀត ជំរុញទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅរវាងកម្ពុជា និងអាស៊ែបៃហ្សង់។

លោកនាយករដ្ឋមន្ត្រីអាស៊ែបៃហ្សង់ បានលើកឡើងបែបនេះ នៅក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី១៤​ ខែតុលា ឆ្នាំ២០២៦។ ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីអាស៊ែបៃហ្សង់ បានសម្តែង​ការ​ស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចមហាបវរធិបតី ដែលបានអញ្ជើញ​បំពេញ​​ទស្សន​កិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧ នាឱកាសនេះ។

លោកនាយករដ្ឋមន្ត្រី បន្តថា ដំណើរទស្សនកិច្ច និងវត្តមានរបស់សម្តេចនាយករដ្ឋមន្ត្រី គឺជាការបើកផ្លូវបន្ថែម​ទៀត ជំរុញការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅថែមទៀត។ លោក ក៏បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់កម្ពុជាដល់ប្រទេសអាស៊ែបៃហ្សង់ លើវេទិកាតំបន់ និង​អន្តរជាតិ ជាពិសេសការបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។

សម្តេចមហាបវរធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអាស៊ែបៃហ្សង់ ដែលបានផ្ដល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនគណៈប្រតិភូកម្ពុជា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនា​ពេល​នេះ។ សម្ដេចមហាបវរធិបតី បានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក ព្រមទាំង​ប្ដេជ្ញា​បន្តពង្រឹងទំនាក់ទំនងនេះ ឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍នៃប្រជាជាតិទាំងពីរ។

សម្តេចមហាបវរធិបតី​ និង​នាយករដ្ឋមន្ត្រី​អាស៊ែបៃហ្សង់ ក៏បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា ដើម្បី​ពង្រឹង​ ​និងពង្រីក​កិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, ការផ្លាស់​ប្តូរ​បទពិសោធន៍ និងពង្រឹងការបណ្តុះបណ្តាល​លើសកម្មភាពបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ, ការ​ធានា​ឱ្យបាននូវសន្តិសុខថាមពល, ការពង្រឹងការតភ្ជាប់ក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម, និងកិច្ចសហ​ប្រតិ​បត្តិការក្នុងវិស័យសន្តិសុខ និងការពារជាតិ​ ព្រមទាំងការបន្តប្រពៃណីនៃការផ្លាស់ប្ដូរអាហារូបករណ៍​ក្នុង​គោលដៅលើកកម្ពស់វិស័យអប់រំ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដែលជាគ្រឹះយ៉ាងសំខាន់​ក្នុង​ការ​បង្កើនការយល់ដឹងពីគ្នា និងរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

ក្នុងវិស័យរដ្ឋាភិបាលឌីជីថល, សម្តេច​មហាបវរធិបតី​ និង​​នាយករដ្ឋមន្ត្រី​ បានឯកភាពគ្នាក្នុងការ​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការក្នុង​វិស័យសេវាសាធារណៈជូនប្រជាពលរដ្ឋ​ តាមរយៈ​ការចែករំលែកចំណេះដឹង និងការ​ចូល​រួមអភិវឌ្ឍប្រព័ន្ធឌីជីថលនៅកម្ពុជា ដើម្បីធានាថាការផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែ​មានភាព​ពេញ​លេញ និងទាន់ពេល៕