* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អភិបាលខេត្តកែប ចុះផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី ជូនពលរដ្ឋ ជាង១០០គ្រួសារ នៅស្រុកដំណាក់ចង្អើរ

15-10-2026 08:20

(កែប)៖​ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដឹកនាំមន្ត្រីជំនាញ កងកម្លាំង អាជ្ញាធរ និងអ្នកពាក់ព័ន្ធក្រោមឱវាទ ចុះប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនប្រជាពលរដ្ឋចំនួន ១១៤គ្រួសារ ដែលបានដោះស្រាយបញ្ចប់ទំនាស់ដីធ្លី កាលពីពេលកន្លងទៅ។

ពិធីបានប្រព្រឹត្តធ្វើឡើង នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំស្រុកដំណាក់ចង្អើរ ខេត្តកែប។

នាឱកាសនោះ លោក សោម ពិសិដ្ឋ បានមានប្រសាសន៍ថា ដីធ្លីដែលបានចុះបញ្ជី និងទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ គឺមានសុវត្ថិភាព និងជាមូលធន ដ៏មានតម្លៃសម្រាប់ប្រជាពលរដ្ឋ ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងសេដ្ឋកិច្ចគ្រួសារ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់ថា «ដីធ្លីបានចុះបញ្ជីមានប័ណ្ណកម្មសិទ្ធិ គឺមានសុវត្ថិភាព និងជាមូលធន»។

លោកអភិបាលខេត្ត បន្តទៀតថា ការប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋនាពេលនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ។

ការងារនេះមិនត្រឹមតែជួយលើកកម្ពស់ជីវភាព និងសុខុមាលភាពប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកកាត់បន្ថយភាពក្រីក្រ ពង្រឹងយុត្តិធម៌ និងរក្សាស្ថិរភាពសង្គមផងដែរ។ លោកក៏បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចំណាយពេលវេលា និងកម្លាំងកាយចិត្ត ក្នុងការអនុវត្តការងារចុះបញ្ជីដីធ្លី ព្រមទាំងសហការដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋរហូតទទួលបានលទ្ធផលជាក់ស្តែង។

លោកក៏បានសម្តែងការអបអរសាទរចំពោះប្រជាពលរដ្ឋ ទាំង ១១៤គ្រួសារ ដែលទទួលបានប័ណ្ណកម្មសិទ្ធិនាពេលនេះ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត​ បានបញ្ជាក់បន្ថែមថា ការទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ គឺជាការធានាសុវត្ថិភាពផ្នែកច្បាប់ និងជួយកាត់បន្ថយការព្រួយបារម្ភពាក់ព័ន្ធនឹងកម្មសិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋ។

លើសពីនេះ ប័ណ្ណកម្មសិទ្ធិ ក៏ជាមូលធនដ៏មានតម្លៃ ដែលអាចជួយបង្កើនឱកាសក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងខេត្តកែប ឱ្យកាន់តែប្រសើរឡើងផងដែរ៕