* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រុមហ៊ុន MARSOL Group គ្រោងដឹកនាំគណៈប្រតិភូធុរកិច្ចមកស្វែងយល់ពីសក្តានុពលទេសចរណ៍ និងឱកាសវិនិយោគនៅកម្ពុជា

15-10-2026 09:27

(អាស៊ែបៃហ្សង់)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារជាមួយលោក Bilal Gasimli នាយកក្រុមហ៊ុន MARSOL Group និងសហការីជាន់ខ្ពស់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងការទាក់ទាញព្រឹត្តិការណ៍ពាណិជ្ជកម្ម និងពិព័រណ៍អន្តរជាតិធំៗមករៀបចំនៅកម្ពុជា។

ជំនួបនេះធ្វើឡើងក្នុងឱកាសលោក ហួត ហាក់ អមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសអាស៊ែបៃហ្សង់ តួកគីយ៉េ និងកាហ្សាក់ស្ថាន ព្រមទាំងចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី។

ក្នុងជំនួបនេះ តំណាងក្រុមហ៊ុន MARSOL Group បានបញ្ជាក់ពីគម្រោងរៀបចំដំណើរទស្សនកិច្ចស្វែងយល់ពីសក្តានុពលទេសចរណ៍ និងឱកាសធុរកិច្ចនៅកម្ពុជា (FAM Trip) នាពេលខាងមុខ សម្រាប់សមាជិកក្លឹបធុរកិច្ចរបស់ខ្លួន និងក្រុមហ៊ុនដែលប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានស្នើសុំកិច្ចសម្របសម្រួលពីក្រសួងទេសចរណ៍ ដើម្បីទទួលស្វាគមន៍ និងជួយសម្រួលដល់ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូផងដែរ។

ជាការឆ្លើយតប លោក ហួត ហាក់ បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះគម្រោងរៀបចំដំណើរទស្សនកិច្ចនេះ ដោយបញ្ជាក់ថា ក្រសួងទេសចរណ៍នឹងសហការជាមួយភាគីពាក់ព័ន្ធទាំងផ្នែករដ្ឋ និងឯកជន ដើម្បីសម្របសម្រួលដល់គណៈប្រតិភូក្នុងការស្វែងយល់ពីគោលដៅទេសចរណ៍សក្តានុពល និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់រៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្ម និងពិព័រណ៍ខ្នាតធំនៅកម្ពុជា។

កិច្ចសហការនេះត្រូវបានរំពឹងថា នឹងរួមចំណែកផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ព្រមទាំងបង្កើនឱកាសទាក់ទាញព្រឹត្តិការណ៍ពាណិជ្ជកម្ម និងពិព័រណ៍អន្តរជាតិធំៗមករៀបចំនៅកម្ពុជា នាពេលអនាគត។

សូមជម្រាបថា ក្រុមហ៊ុន MARSOL Group ជាក្រុមហ៊ុនរៀបចំជំនួបធុរកិច្ច (B2B) ដ៏ធំមួយនៅប្រទេសអាស៊ែបៃហ្សង់ ដែលមានជំនាញរៀបចំកម្មវិធីបណ្តាញទំនាក់ទំនងធុរកិច្ច សន្និសីទ ពិព័រណ៍ និងដំណើរទស្សនកិច្ចធុរកិច្ចក្នុងតំបន់ និងអន្តរជាតិ តាំងពីឆ្នាំ២០១៧មក និងមានសមាជិកក្លឹបជិត៦០០៕