* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ ព្រមទាំងសប្បុរសជន ផ្តល់ធុងស្តុកទឹកចំណុះ២០០០លីត្រ ចំនួន១០០ធុង ប្រគល់ជូនកងកម្លាំងនគរបាលការពារព្រំដែនដែលកំពុងឈរជើងនៅទិសសមរភូមិមុខភូមិភាគ៤

15-10-2026 10:01

(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ និងលោកស្រី នេត ធីតាវិឈុណា ព្រមទាំងសប្បុរសជន បានផ្តល់អំណោយដ៏ថ្លៃថ្លាជាធុងស្តុកទឹកចំណុះ ២០០០លីត្រ ចំនួន ១០០ធុង ប្រគល់ជូនកងកម្លាំងនគរបាលការពារព្រំដែនដែលកំពុងឈរជើងនៅទិសសមរភូមិមុខភូមិភាគ៤។

ក្នុងនាមមេបញ្ជាការ មេបញ្ជាការរង កងកម្លាំងនគរបាលការពារព្រំដែន លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ មានសេចក្តីសោមនស្សរីករាយឥតឧបមា ចំពោះសន្តានចិត្តដ៏ថ្លៃថ្លារបស់ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ និងលោកស្រី នេត ធីតាវិឈុណា ព្រមទាំងសប្បុរសជនទាំងអស់​ ដែល​ជានិច្ច​ជាកាលតែងតែជួយទំនប់បំរុង​ និង​ចូលរួមជាមួយនគរបាលការពារព្រំដែន ក្នុងការឧបត្ថម្ភគាំទ្រនូវ មធ្យោបាយ និង គ្រឿង ឧបភោគ បរិភោគ និងសម្ភារ យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កងកម្លាំងនគរបាលការពារព្រំដែនឈរជើងនៅទិសសមរភូមិមុខភូមិភាគ៤​។

លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង បានគូសបញ្ជាក់ថា ការផ្តល់ជូនធុងទឹកទាំងនេះ ស្តែងចេញពីការយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខរបស់កងកម្លាំង ជាពិសេសការផ្តល់នូវកម្លាំងចិត្ត ភាពកក់ក្តៅ និងក្តីសង្ឃឹមយ៉ាងជ្រាលជ្រៅពីថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិគ្រប់លំដាប់ថ្នាក់ ដល់កងកម្លាំងនគរបាលការពារព្រំដែនទាំងអស់ ដែលកំពុងលះបង់ស្មារតី ពេលវេលា និងកម្លាំងកាយចិត្តការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។

បើតាមលោកឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ, អំណោយទាំងនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបម្រើអង្គភាព ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅ ជាពិសេសជួយសម្រាលបន្ទុកមួយចំនួនរបស់កងកម្លាំង ក្នុងកាលៈទេសៈចាំបាច់ផ្សេងៗ។

ឆ្លៀតក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង សូមជូនពរឯកឧត្តម ​ឧត្ដម​សេនីយ៍​ឯក​ និងលោកស្រី ព្រមទាំង​សប្បុរសជន​ទាំង​អស់​ សូម​មាន​សុខភាព​ល្អបរិបូរណ៍ទទួល​បាន​ជោគជ័យគ្រប់ភារកិច្ច និងប្រកបរបររកទទួលទានកាន់តែជោគជ័យ ព្រមទាំងសម្រេចបាននូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕