* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

«ជួញជិត ប្រសើរជាងជួញឆ្ងាយ», «ថែចាបមួយក្នុងដៃ ប្រសើរជាងសម្លឹងចាបពីរលើមេឃ» ជាពាក្យពីរប្រយោគដែលកម្ពុជា និងវៀតណាម ផ្តល់ឱ្យគ្នាក្នុងវេទិកាធុរកិច្ច

15-10-2026 13:21

(ភ្នំពេញ)៖ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦កន្លងទៅ ក្នុងគ្រាដែលលោក ឡេ មិញ ហឹង នាយករដ្ឋមន្ត្រីវៀត​ណាម បានទស្សនកិច្ចនៅកម្ពុជានោះ កម្ពុជា និងវៀតណាម ក៏បានរៀបចំវេទិកាធុរកិច្ច ដើម្បីជំរុញការធ្វើ​ធុរកិច្ច​រ​វាងគ្នា។

ក្នុងវេទិកានោះ គេបានចាប់អារម្មណ៍លើការឆ្លើយឆ្លងគ្នារវាងលោក ជា វុទ្ធី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា និងលោក Do Van Su អគ្គនាយកទីភ្នាក់ងារវិនិយោគបរទេសរបស់វៀតណាម។

ជាប្រទេសដែលមានព្រំដែនជាប់គ្នា លោក ជា វុទ្ធី បានលើកពាក្យខ្មែរមួយឃ្លាក្នុងវេទិកានោះទៅកាន់អ្នកធ្វើធុរកិច្ចរបស់វៀតណាម គឺ «ជួញជិត ប្រសើរជាងជួញឆ្ងាយ»។ តាមរយៈប្រយោគនេះ គឺលោក ជា វុទ្ធី ចង់បង្ហាញទៅកាន់អ្នកធ្វើធុរកិច្ចរបស់វៀតណាមថា ការវិនិយោគនៅកម្ពុជា ជាជម្រើសដ៏ប្រសើរសម្រាប់វៀតណាម។

បន្ទាប់ពីលោក ជា វុទ្ធី, លោក Do Van Su ក៏ឡើងថ្លែងសុន្ទរកថាម្តង។ ក្នុងសុន្ទរកថារបស់លោក បានបង្ហាញពីភាពប្រទាក់ក្រឡាគ្នានៃការរកស៊ីរវាងកម្ពុជា និងវៀតណាម។ លោក ក៏បានជូនពាក្យមួយឃ្លាវិញដែរ គឺពាក្យ «ថែចាបមួយក្នុងដៃ ប្រសើរជាងសម្លឹងចាបពីរលើមេឃ»។

តាមរយៈពាក្យមួយឃ្លានេះ គឺលោក Do Van Su ចង់ឱ្យរាជរដ្ឋាភិបាលកម្ពុជា គាំពារដល់អ្នកធ្វើធុរកិច្ចរបស់វៀតណាម ដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា។

សូមបញ្ជាក់ថា ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមបានរីកលូតលាស់ជាបន្តបន្ទាប់គួរឱ្យកត់​សម្គាល់។ ​ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦ ទំហំនេះសម្រេចបានដល់ប្រមាណ ៦,៦ប៊ីលានដុល្លារអា​ម៉េរិក កើនឡើង ៨,៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។

ក្នុងនោះ ការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំងពីរមានលក្ខណៈបំពេញបន្ថែមគ្នា ដោយ​កម្ពុជានាំចេញទៅវៀត​ណាមជាចម្បងនូវផលិតផលកសិកម្ម និងវត្ថុធាតុដើម រួមមាន​ជាអាទិ៍ ស្រូវ-អង្ករ គ្រាប់ស្វាយចន្ទី ផ្លែឈើ កៅស៊ូ ដំឡូងមី និងបន្លែមួយចំនួន ខណៈ​កម្ពុជា នាំចូលពីវៀតណាមនូវផលិតផល ឧស្សាហកម្ម និងធាតុចូលសម្រាប់ផលិតកម្ម ដូចជា ផលិតផលប្រេងឥន្ធនៈ ដែកនិងដែកថែប គ្រឿងម៉ាស៊ីន សម្ភារៈសំណង់ និងទំនិញប្រើប្រាស់មួយចំនួន។

រីឯទំនាក់ទំនងវិនិយោគវិញ គិតចាប់ពីឆ្នាំ១៩៩៤ រហូតដល់ខែកញ្ញា ឆ្នាំ២០២៦នេះ គម្រោងវិនិយោគ​វៀត​ណាមដែលបានចុះបញ្ជីនៅកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា មានចំនួន ១០៧គម្រោង ក្នុងទំហំទុនវិនិយោគ សរុបប្រមាណ ៣,៦ប៊ីលាន​ដុល្លារអាម៉េរិក។

ក្នុងឆ្នាំ២០២៥កន្លងទៅ គម្រោងវិនិយោគវៀតណាមដែលបានចុះបញ្ជីនៅ ក.អ.ក. មានចំនួន ៧គម្រោង ក្នុងទំហំទុនប្រមាណ ៤០៨លានដុល្លារអាម៉េរិក ខណៈក្នុង​រយៈ​ពេល ៩ខែ ឆ្នាំ២០២៦នេះ ក.អ.ក. បានអនុម័តគម្រោងវិនិយោគវៀតណាមចំនួន ៤​គម្រោង​បន្ថែមទៀត ក្នុងទំហំទុនប្រមាណ ៤៣,៣លានដុល្លារអាម៉េរិក។

វិស័យកសិកម្ម និងកសិឧស្សាហកម្ម នៅតែជាវិស័យដែលទទួលបាន ការវិនិយោគ​ច្រើន​ជាង​គេបង្អស់ពីវៀតណាម ដែលមូលដ្ឋាននេះ សបញ្ជាក់ឱ្យឃើញពីសក្តានុពល​ខ្ពស់​សម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសក្នុងសកម្មភាពកែច្នៃកសិផល។

កម្ពុជាមានលទ្ធភាពដាំដុះ និងផលិតកសិផលដ៏ច្រើនសម្បូរបែប ខណៈវៀតណាមមាន​បច្ចេកទេស និងបច្ចេកវិទ្យា ក្នុងការកែច្នៃ។ កាលានុវត្តភាពនៅចំពោះមុខនេះ ពុំគួរត្រូវបានមើលរំលង៕