ទឹកស្ទឹងពោធិ៍សាត់នៅ «ក្បាលហុង និងចារឹក» នៅតែហក់លើសកម្រិតប្រកាសអាសន្ន, អាជ្ញាធរណែនាំឱ្យបន្តប្រុងប្រយ័ត្នខ្ពស់!
15-10-2026 14:56
(ពោធិ៍សាត់)៖ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង០៤ និង០០នាទីល្ងាច បានឱ្យដឹងអំពីបច្ចុប្បន្នភាពកម្ពស់ទឹក នៅតាមស្ថានីយសំខាន់ៗ ក្នុងខេត្តពោធិ៍សាត់៖
កម្ពស់ទឹកក្នុងអាង (ស្ទឹងអារ៉ៃ) ដៃស្ទឹងពោធិ៍សាត់ ១-ស្ថានីយទំនប់លេខ៣៖ *កម្ពស់ទឹកបច្ចុប្បន្ន៖ ១៥.០០ម៉ែត្រ (ថេរ: +០.០០) *កម្រិតប្រុងប្រយ័ត្ន៖ ២១.០០ម៉ែត្រ (ទ្វារទឹកបិទ) ២-ស្ថានីយទំនប់លេខ៥៖ *កម្ពស់ទឹកបច្ចុប្បន្ន៖ ១០.៤០ម៉ែត្រ (ថេរ: +០.០០) *កម្រិតប្រុងប្រយ័ត្ន៖ ១១.០០ម៉ែត្រ (ទ្វារទឹកបើក)
កម្ពស់ទឹកស្ទឹងពោធិ៍សាត់ ១-ស្ថានីយវាលវែង៖ *កម្ពស់ទឹកបច្ចុប្បន្ន៖ ១.៦០ម៉ែត្រ (ថេរ: +០.០០) (កម្រិតប្រុងប្រយ័ត្ន ៩.០០ម៉ែត្រ) ២-ស្ថានីយបាក់ត្រកួន៖ *កម្ពស់ទឹកបច្ចុប្បន្ន៖ ១.៧៥ម៉ែត្រ (ស្រកចុះ: -០.០៨) (កម្រិតប្រុងប្រយ័ត្ន: ៦.០០ ម៉ែត្រ) ៣-ស្ថានីយក្បាលហុង (កម្រិតប្រកាសអាសន្ន)៖ ⚠️ *កម្ពស់ទឹកបច្ចុប្បន្ន៖ ៥.១៣ម៉ែត្រ (ស្រកចុះ: -០.១១) កំណត់ចំណាំ៖ កម្ពស់ទឹកនៅតែ លើសកម្រិតប្រុងប្រយ័ត្ន (៥.០០ ម៉ែត្រ)នៅឡើយ។ ៤-ស្ថានីយចារឹក (កម្រិតប្រកាសអាសន្ន)៖ ⚠️ *កម្ពស់ទឹកបច្ចុប្បន្ន៖ ៦.៣៤ម៉ែត្រ (ស្រកចុះ: -០.០៦) កំណត់ចំណាំ៖ កម្ពស់ទឹកនៅតែលើសកម្រិតប្រុងប្រយ័ត្ន (៦.០០ ម៉ែត្រ)នៅឡើយ។
បើទោះបីជាកម្ពស់ទឹកនៅស្ថានីយខ្លះមានសញ្ញាស្រកចុះបន្តិចបន្តួចក្តី ប៉ុន្តែកម្ពស់ទឹកនៅស្ថានីយក្បាលហុង និងស្ថានីយចារឹក នៅតែស្ថិតក្នុងកម្រិតប្រកាសអាសន្ន (លើសកម្រិតប្រុងប្រយ័ត្ន) នៅឡើយ។
សូមបងប្អូនប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងពោធិ៍សាត់ និងតំបន់ប្រឡាយរង បន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច, ប្រុងប្រយ័ត្នចំពោះកុមារតូចៗ និងសត្វពស់/សត្វអសិរពិសផ្សេងៗ និងត្រៀមលក្ខណៈជាស្រេចតាមការណែនាំរបស់អាជ្ញាធរដែនដី៕





























