* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

Fresh AI បង្ហាញមុខងារ EV Zone ដ៏ឆ្លាតវៃ ជួយអ្នកបើកបររថយន្តអគ្គិសនីស្វែងរកទីតាំងសាកថ្មជាង ៣៩១ កន្លែងទូទាំងប្រទេស !

15-10-2026 17:27

(ភ្នំពេញ)៖ ដើម្បីឆ្លើយតបទៅនឹងកំណើនដ៏ឆាប់រហ័សនៃការប្រើប្រាស់រថយន្តអគ្គិសនី (EV) នៅក្នុងប្រទេសកម្ពុជា កម្មវិធី Fresh AI បានដាក់ចេញនូវមុខងារឆ្លាតវៃថ្មីមួយឈ្មោះថា «EV Zone» ដែលកំពុងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកប្រើប្រាស់រថយន្តអគ្គិសនី។ មុខងារដ៏ទំនើបនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្ដល់ភាពងាយស្រួល និងទំនុកចិត្តខ្ពស់ដល់អ្នកបើកបររថយន្តអគ្គិសនី ក្នុងការស្វែងរកស្ថានីយសាកថ្មដែលនៅជិតបំផុត។

បច្ចុប្បន្ន មុខងារ EV Zone របស់ Fresh AI បានកើនទីតាំងសាករថយន្តអគ្គិសនីដល់ទៅ ៣៩១ កន្លែងទូទាំងប្រទេសកម្ពុជា ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការជំរុញការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា។ មុខងារ EV Zone គឺជាជំនួយការដ៏ឆ្លាតវៃមួយដែលបង្ហាញចំងាយគីឡូម៉ែត្រពីទីតាំងសាកឡាន EV ដែលនៅជិតអ្នកបំផុត។ មិនថាអ្នកកំពុងឈរនៅទីណាទេ មុខងារឆ្លាតវៃនេះអាចចាប់ទីតាំងសាកថ្មជុំវិញអ្នករហូតដល់ ១០០ គីឡូម៉ែត្រ ដែលធ្វើឱ្យការធ្វើដំណើររបស់អ្នកកាន់តែមានភាពរលូន និងគ្មានកង្វល់។

Fresh AI ក្នុងនាមជាជំនួយការដ៏វៃឆ្លាត នឹងបន្តផ្ដល់ព័ត៌មានអំពីទីតាំងសាកថាមពលនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដើម្បីធានាថាអ្នកបើកបររថយន្តអគ្គិសនីទាំងអស់អាចធ្វើដំណើរដោយទំនុកចិត្ត និងភាពងាយស្រួលបំផុត។ ការអភិវឌ្ឍន៍នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ Fresh AI ក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបច្ចេកវិទ្យាទំនើបនៅក្នុងប្រទេសកម្ពុជា។

Please Download:
https://freshai.com.kh/download