* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទអន្តរសកម្មភាព និងការកសាងទំនុកចិត្ត​នៅអាស៊ី នៅអាស៊ែបៃហ្សង់

15-10-2026 17:54

(បាគូ, អាស៊ែបៃហ្សង់)៖ កិច្ចប្រជុំកំពូលលើកទី៧នៃសន្និសីទអន្តរសកម្មភាព និងការកសាងទំនុកចិត្តនៅ​អាស៊ី​លើកទី៧ ដែលរៀបចំឡើង​នៅ​ទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ បានចាប់ផ្តើមបើកជាផ្លូវការហើយ​នៅ​រសៀល​​ថ្ងៃ​ព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦នេះ។

សន្និសីទអន្តរសកម្មភាព និងការកសាងទំនុកចិត្តនៅអាស៊ីលើកទី៧ ត្រូវបានធ្វើឡើងក្រោមមូលបទក្រោម​មូល​បទ «ពង្រឹងសន្និសីទស្តីពីអន្តរសកម្មភាព និង​វិធានការកសាងទំនុកចិត្តនៅអាស៊ី៖ ការតភ្ជាប់ ការធ្វើឌីជីថលូ​ប​នីយកម្ម និងកំណើន​ប្រកប​ដោយចីរភាពនៅអាស៊ី»។ សន្និសីទនេះ មានការអញ្ជើញចូលរួមពីបណ្តាមេដឹកនាំ​កំពូល និងមន្ត្រីជាន់ខ្ពស់ខ្ពស់នៃបណ្តាប្រទេសនានា ព្រមទាំងមេដឹកនាំអង្គការអន្តរជាតិជាច្រើន​រូបផ្សេង​ទៀត។

គោលបំណងចម្បងនៃសន្និសីទនេះ គឺការពង្រឹងកិច្ចសន្ទនា ការជឿទុកចិត្តគ្នាទៅវិញទៅមក សន្តិភាព សន្តិ​សុខ និងស្ថិរភាពនៅអាស៊ី ក៏ដូចជាការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការពហុភាគីក្នុងការដោះ​ស្រាយ​បញ្ហារួម។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងសុន្ទរកថាគន្លឹះកិច្ចប្រជុំកំពូលនេះ។ ក្នុងសុន្ទរកថាគន្លឹះ សម្តេចមហាបវរធិបតី បានថ្លែងអំណរគុណប្រធានាធិបតីអាស៊ែបៃហ្សង់ លោក អ៊ីលហាម អាលីយ៉េវ រដ្ឋាភិបាល និងប្រជាជនអាស៊ែបៃហ្សង់ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងបដិសណ្ឋារកិច្ច​ចំពោះគណៈប្រតិភូកម្ពុជា។

សម្តេចមហាបវរធិបតី បានមានប្រសាសន៍ថា «ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំ​របស់អាស៊ែ​បៃហ្សង់ និងសូមអបអរសាទរចំពោះការបន្តអាណត្តិប្រធាន CICA ​សម្រាប់រយៈពេលពីរឆ្នាំទៀត»។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានអាស៊ែបៃហ្សង់ និងលេខាធិការដ្ឋាន CICA ក្នុងការរៀបចំកិច្ចប្រជុំកំពូលនេះ។ លើសពីនេះ ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី បានស្វាគមន៍ចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ប្រទេសឡាវនៅក្នុងអង្គការនេះ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការចូលរួមរបស់ឡាវ នឹងជួយលើកកម្ពស់តួនាទី បរិយាប័ន្ន និងភាពស្វាហាប់របស់ CICA។

សូមបញ្ជាក់ថា សន្និសីទអន្តរកម្មភាព និងការកសាងទំនុកចិត្តនៅអាស៊ី (Conference on Interaction and Confidence Building Measures in Asia - CICA) គឺជាវេទិកាអន្តររដ្ឋាភិបាលមួយដែល​បង្កើត​ឡើង​​ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ដើមី្បលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុង​តំបន់​អាស៊ី។

សន្និសីទនេះត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩២ ក្រោមគំនិតផ្តួចផ្តើមរបស់ប្រទេសកាហ្សាក់ស្ថាន។ បច្ចុប្បន្ន​អង្គការនេះមានរដ្ឋជាសមាជិកចំនួន២៨រួមមាន៖ អាស៊ែបៃហ្សង់ អាហ្វហ្គានីស្ថាន បារ៉ែន បង់ក្លាដែស កម្ពុជា ចិន អេហ្ស៊ីប ឥណ្ឌា អ៊ីរ៉ង់ អ៊ីរ៉ាក់ អ៊ីស្រាអែល ហ្ស៊កដានី កាហ្សាក់ស្ថាន គុយវ៉ែត កៀហ្ស៊ីស៊ីស្ថាន ម៉ុងហ្គោលី ប៉ាគីស្ថាន ប៉ាឡេស្ទីន កាតា កូរ៉េខាងត្បូង រុស្ស៊ី ស្រីលង្កា តាជីគីស្ថាន ថៃ តួកគី អារ៉ាប់រួម អេមីរ៉ាត អ៊ូសបេគី​ស្ថាន និងវៀតណាម។

ប្រទេសបេឡារុស ឥណ្ឌូនេស៊ី ជប៉ុន ឡាវ ម៉ាឡេស៊ី ហ្វីលីពីន អារ៉ាប៊ីសាអូឌីត តូមិននីស្ថាន អ៊ុយក្រែន និង​សហរដ្ឋអាមេរិក គឺជារដ្ឋសង្កេតការណ៍របស់អង្គការ។ ក្នុងចំណោមអង្គការសង្កេតការណ៍របស់ CICA រួមមានអង្គការសហប្រជាជាតិ អង្គការអន្តរជាតិសម្រាប់អន្តោប្រវេសន៍ OSCE សម្ព័ន្ធរដ្ឋអារ៉ាប់ និងសភា​នៃរដ្ឋ​និយាយភាសាទួរគី។

សន្និសីទលើកទី៥ ត្រូវបានធ្វើឡើងនៅប្រទេសតាជីគីស្ថាន កាលពីឆ្នាំ២០១៩ សន្និសីទលើកទី៦ ធ្វើឡើងនៅប្រទេសកាហ្សាក់ស្ថាន កាលពីឆ្នាំ២០២២៕