* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ថ្នាក់ជាតិ និងអាជ្ញាធរខេត្តពោធិ៍សាត់ ប្រជុំបូកសរុបការខូចខាត ដើម្បីប្រញាប់បញ្ចេញស្បៀង និងពូជដំណាំជូនពលរដ្ឋរងគ្រោះ

15-10-2026 19:02

(ពោធិ៍សាត់)៖ លោក ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា រួមជាមួយ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះ នៅសាលប្រជុំកោះសំពៅមាស សាលាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងវាយតម្លៃលើផលប៉ះពាល់ ការខូចខាតដោយគ្រោះមហន្តរាយ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណង៖
ទី១. ប្រមូល និងផ្ទៀងផ្ទាត់ទិន្នន័យជាក់ស្តែង អំពីទំហំនៃផលប៉ះពាល់ និងការខូចខាតដែលបង្កឡើងដោយគ្រោះមហន្តរាយនៅតាមបណ្តាក្រុង-ស្រុក។
ទី២. រៀបចំផែនការអន្តរាគមន៍សង្គ្រោះបន្ទាន់ និងស្តារឡើងវិញក្រោយវិបត្តិ តាមរយៈការផ្តល់ពូជដំណាំ និងស្បៀងអាហារបម្រុង ជូនដល់គ្រួសាររងគ្រោះឱ្យបានទាន់ពេលវេលា។
ទី៣. ត្រៀមលក្ខណៈ និងដាក់ចេញវិធានការឆ្លើយតប ចំពោះបាតុភូតឡើងកម្តៅផែនដី ដែលអាចបង្កជាគ្រោះរាំងស្ងួតនៅតាមមូលដ្ឋាននាពេលខាងមុខ។

បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍ជាក់ស្តែង អំពីផលប៉ះពាល់ដោយគ្រោះមហន្តរាយ ទាំងគ្រោះរាំងស្ងួតអូសបន្លាយក្នុងរដូវវស្សា និងជំនន់ទឹកភ្លៀងថ្មីៗនេះ តាមបណ្តាក្រុង-ស្រុកទូទាំងខេត្ត លើកលែងតែស្រុកវាលវែងរួចមក, លោក ឡាំ ហេងហួត បានថ្លែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរយ៉ាងស្មោះ ចំពោះលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងជាពិសេស លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដែលជានិច្ចកាលតែងទទួលបានការលើកសរសើរពីថ្នាក់ជាតិ ចំពោះស្មារតីទទួលខុសត្រូវខ្ពស់ លើការខិតខំប្រឹងប្រែងចុះអន្តរាគមន៍ និងដោះស្រាយរាល់បញ្ហាប្រឈមជូនប្រជាពលរដ្ឋនៅមូលដ្ឋានបានយ៉ាងទាន់ពេលវេលា ដោយមិនបង្កការលំបាកដល់ថ្នាក់ជាតិនោះឡើយ។

ផ្អែកលើលទ្ធផលនៃកិច្ចប្រជុំ លោក ឡាំ ហេងហួត បានស្នើឱ្យក្រុមការងារពាក់ព័ន្ធទាំងអស់ រួសរាន់ផ្ទៀងផ្ទាត់តួលេខ និងទិន្នន័យខូចខាតឱ្យបានច្បាស់លាស់បំផុត ដើម្បីគោរពរាយការណ៍ជូន លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ពិនិត្យ និងគោរពជូនសម្តេចប្រមុខសម្រេច ក្នុងការបញ្ចេញពូជដំណាំ ឬស្បៀងអាហារបម្រុង ទៅជួយស្តារជីវភាពប្រជាពលរដ្ឋ នៅតាមមូលដ្ឋានប្រឈមឱ្យបានឆាប់រហ័សបំផុត។


គួរជម្រាបជូនថា ផលប៉ះពាល់ដោយគ្រោះធម្មជាតិ ក្នុងខេត្តពោធិ៍សាត់ រួមមាន៖

*គ្រោះរាំងស្ងួត៖ ប៉ះពាល់៤០ឃុំ (ក្រុង-ស្រុកចំនួន៦), ស្មើនឹង ៣៧,៨១៥គ្រួសារ។ ផ្ទៃដីសរុប ៧៣,៣៨៧ហិកតា ក្នុងនោះខូចខាត ២២,៦១៩ហិកតា (១០,៩៦៣គ្រួសារ)។
*ទឹកជំនន់៖ ប៉ះពាល់ ២១ឃុំ-សង្កាត់ (ក្រុង-ស្រុកចំនួន៥)។ ដំណាំស្រូវខូចខាត ៣,៥០១ហិកតា ក្នុង១៩ឃុំ-សង្កាត់ (២,៤៣៥គ្រួសារ)។

សម្រាប់ការស្នើសុំអន្តរាគមន៍ ស្បៀងស្នើសុំសរុប ៩,៤២១គ្រួសារ (នៅក្រុងពោធិ៍សាត់ និងស្រុកចំនួន៥)។ ស្រូវពូជស្នើសុំសរុប ១,៥៧៩គ្រួសារ (នៅស្រុកបាកាន) ដើម្បីរៀបចំស្នើសុំតាមប្រព័ន្ធស្បៀងបម្រុងកម្ពុជា (គ.ជ.គ.ម)។ ទីតាំងដែលមានប្រភពទឹកគ្រប់គ្រាន់ (គ.ជ.គ.ម) នឹងអន្តរាគមន៍ស្រូវពូជ ក្នុងការស្តារដំណាំស្រូវឡើងវិញចំនួន ២,៤៧៤ហិកតា(ស្ថិតក្នុង៤ឃុំ នៃស្រុកបាកាន)៕