* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សហភាពអឺរ៉ុប និងបណ្តាប្រទេសឈូងសមុទ្រ ពន្យារពេលកិច្ចប្រជុំកំពូលនៅអារ៉ាប៊ីសាអូឌីត ដោយសារការវាយប្រហាររបស់ក្រុមហ៊ូទី

15-10-2026 19:46

(ព្រុចសែល)៖ សហភាពអឺរ៉ុប (EU) និងបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ នៅថ្ងៃព្រហស្បតិ៍ បានសម្រេចពន្យារពេលកិច្ចប្រជុំកំពូលរួមគ្នាមួយ ដែលគ្រោងនឹងរៀបចំឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត នាសប្តាហ៍ក្រោយ ខណៈការវាយប្រហារឥតឈប់ឈររបស់ក្រុមហ៊ូទី (Houthi) បានបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់សុវត្ថិភាពធ្វើដំណើរតាមផ្លូវអាកាសចេញ-ចូលប្រទេសនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦។

ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) បានឱ្យដឹងថា ការសម្រេចពន្យារពេលកិច្ចប្រជុំកំពូលដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៤ ខែតុលា ក្នុងរដ្ឋធានីរីយ៉ាដ គឺដោយសារការបន្តគំរាមកំហែងវាយប្រហាររបស់ក្រុមហ៊ូទី និងការបន្តផ្អាកដំណើរការព្រលានយន្តហោះអន្តរជាតិ King Khalid។ ចំណែកសហភាពអឺរ៉ុប មិនបានបញ្ជាក់មូលហេតុលម្អិតនៃការពន្យារពេលនេះទេ ដោយគ្រាន់តែលើកឡើងថាកាលបរិច្ឆេទថ្មីនឹងត្រូវប្រកាសនៅពេលក្រោយ ព្រមទាំងអះអាងថា EU នៅតែផ្តល់សារៈសំខាន់ជាយុទ្ធសាស្ត្រយ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយតំបន់ឈូងសមុទ្រ។

គួរបញ្ជាក់ថា ការពន្យារពេលកិច្ចប្រជុំកំពូលដែលមានបំណងបង្ហាញពីសាមគ្គីភាពរបស់អឺរ៉ុបជាមួយអារ៉ាប៊ីសាអូឌីត និងប្រទេសឈូងសមុទ្រនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីស្ថានភាពសន្តិសុខដ៏ធ្ងន់ធ្ងរ បន្ទាប់ពីការវាយប្រហាររបស់ក្រុមហ៊ូទី លើព្រលានយន្តហោះអន្តរជាតិរីយ៉ាដ កាលពីចុងសប្តាហ៍មុន បានសម្លាប់មនុស្ស ១៣ នាក់ និងរបួសរាប់រយនាក់ រហូតធ្វើឱ្យព្រលានយន្តហោះដែលថ្នាក់ដឹកនាំអន្តរជាតិត្រូវចុះចតនោះ ត្រូវបន្តបិទទ្វាររហូតមកទល់ពេលនេះ៕