* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ឡាំ ហេងហួត និងអភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំប្រជុំវាយតម្លៃផលប៉ះពាល់ស្រូវរបស់ពលរដ្ឋ ដោយទឹកជំនន់

15-10-2026 20:52

(បន្ទាយមានជ័យ)៖ លោក ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំមួយជាមួយមន្ទីរ-ស្ថាប័នពាក់ព័ន្ធ និងអភិបាលក្រុង-ស្រុក។

កិច្ចប្រជុំនេះមានគោលបំណងពិភាក្សា ពិនិត្យ និងវាយតម្លៃលើផលប៉ះពាល់ដំណាំស្រូវរបស់ប្រជាកសិករ ដែលរងគ្រោះដោយសារទឹកជំនន់ ដើម្បីស្នើសុំស្រូវពូជសម្រាប់ស្តារឡើងវិញ។

លោក អ៊ុំ រាត្រី បានបញ្ជាក់ថា ក្នុងចំណោម ៩ក្រុង-ស្រុក ក្រុងប៉ោយប៉ែត ស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ រងផលប៉ះពាល់ខ្លាំងជាងគេ ដោយសារទឹកជំនន់បានបំផ្លាញផ្ទះសម្បែង ដំណាំ និងហេដ្ឋារចនាសម្ព័ន្ធ។ ទឹកជំនន់បានចាប់ផ្តើមកើនឡើងពីថ្ងៃទី២៤ ខែកញ្ញា រហូតដល់ថ្ងៃទី១៣ ខែតុលា ទើបចាប់ផ្តើមស្រកចុះជាបណ្តើរៗ។ អាជ្ញាធរខេត្តកំពុងបន្តធ្វើការជាមួយមន្ទីរជំនាញ ដើម្បីស្រង់ទិន្នន័យពីការខូចខាត និងវាយតម្លៃលទ្ធភាពនៃការស្តារដំណាំឡើងវិញ។

លោក ឡាំ ហេងហួត បានសង្កត់ធ្ងន់ថា ទឹកជំនន់មិនត្រឹមតែប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងដំណាំស្រូវផងដែរ។ ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកបានផ្តល់អនុសាសន៍ចំនួន៣ រួមមាន៖ ការផ្ទៀងផ្ទាត់ទិន្នន័យផលប៉ះពាល់ឱ្យបានត្រឹមត្រូវ ការកំណត់តំបន់ដែលអាចស្តារឡើងវិញបាន និងការបន្តសហការគ្នារវាងមន្ត្រីជំនាញ និងមូលដ្ឋាន ដើម្បីវាយតម្លៃការខូចខាត និងស្នើសុំជំនួយស្បៀង គ្រាប់ពូជ ព្រមទាំងវិធានការស្តារឡើងវិញឱ្យស្របតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ៕