* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ទឹកស្ទឹងពោធិ៍សាត់នៅ «ស្ថានីយចារឹក» នៅតែហក់លើសកម្រិតប្រកាសអាសន្ន ខណៈខេត្តពោធិ៍សាត់ត្រៀមទទួលរងព្យុះទី៣០ ឈ្មោះ «ចម្ពី» បន្ថែមទៀត!

16-10-2026 13:24

(ពោធិ៍សាត់)៖ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង០៦ និង០០នាទីព្រឹក បានឱ្យដឹងអំពីបច្ចុប្បន្នភាពកម្ពស់ទឹក នៅតាមស្ថានីយសំខាន់ៗ ក្នុងខេត្តពោធិ៍សាត់៖

១-កម្ពស់ទឹកក្នុងអាង (ស្ទឹងអារ៉ៃ) ដៃស្ទឹងពោធិ៍សាត់៖
*ស្ថានីយទំនប់លេខ៣៖ កម្ពស់ទឹកបច្ចុប្បន្ន ១៥.៨០ម៉ែត្រ កើនឡើង: +០.៨០ កម្រិតប្រុងប្រយ័ត្ន ២១.០០ម៉ែត្រ (ទ្វារទឹកបិទ)
*ស្ថានីយទំនប់លេខ៥៖ កម្ពស់ទឹកបច្ចុប្បន្ន ១០.៣០ម៉ែត្រ ស្រកចុះ -០.១០ កម្រិតប្រុងប្រយ័ត្ន ១១.០០ម៉ែត្រ (ទ្វារទឹកបើក)

២-កម្ពស់ទឹកស្ទឹងពោធិ៍សាត់/ទន្លេ៖
*ស្ថានីយវាលវែង៖ កម្ពស់ទឹកបច្ចុប្បន្ន ១.៥០ម៉ែត្រ ស្រកចុះ: -០.១០ កម្រិតប្រុងប្រយ័ត្ន ៩.០០ម៉ែត្រ
*ស្ថានីយបាក់ត្រកួន៖ កម្ពស់ទឹកបច្ចុប្បន្ន ១.៨០ម៉ែត្រ ស្រកចុះ: -០.៨០ កម្រិតប្រុងប្រយ័ត្ន ៦.០០ម៉ែត្រ
*ស្ថានីយក្បាលហុង៖ កម្ពស់ទឹកបច្ចុប្បន្ន ៤.៧៧ម៉ែត្រ ស្រកចុះ: -០.៦៦ បានធ្លាក់ចុះមក ក្រោមតំបន់ប្រុងប្រយ័ត្ន ៥.០០ម៉ែត្រហើយ។
*ស្ថានីយចារឹក (កម្រិតប្រកាសអាសន្ន)៖ ⚠️ កម្ពស់ទឹកបច្ចុប្បន្ន ៦.២០ម៉ែត្រ ស្រកចុះ: -០.២៦
កំណត់ចំណាំ៖ កម្ពស់ទឹកនៅតែ លើសកម្រិតប្រុងប្រយ័ត្ន ៦.០០ម៉ែត្រ នៅឡើយ។

បន្ថែមពីលើស្ថានភាពទឹកខាងលើនេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ក៏បានជូនដំណឹងផងដែរថា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ខេត្តពោធិ៍សាត់នឹងទទួលរង ព្យុះទី៣០ ឈ្មោះ «ចម្ពី» ដែលអាចបង្កឱ្យមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គរ រន្ទះ គ្របដណ្តប់លើផ្ទៃដី៤០% បន្ថែមទៀត។

មន្ទីរធនធានទឹក និងឧតុនិយម នឹងបន្តតាមដានយ៉ាងដិតដល់នូវស្ថានភាពទឹក និងអាកាសធាតុ ដើម្បីជូនដំណឹងដល់សាធារណជនជ្រាបជាបន្តបន្ទាប់ ក្នុងកាលៈទេសៈដែលមានការប្រែប្រួលអាកាសធាតុ និងបាតុភូតកើតឡើងក្នុងខេត្ត។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋរស់នៅតាមដងស្ទឹង និងសាធារណជនទាំងអស់ បន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចចំពោះបាតុភូតធម្មជាតិទាំងនេះ៕