* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្ដ្រីជាន់ខ្ពស់ក្រសួងកសិកម្ម៖ រាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីប្រែក្លាយកសិកម្មប្រពៃណី ទៅជាកសិកម្មទំនើប ឆ្លាតវៃ និងមានភាពធន់

16-10-2026 15:10

(រតនគិរី)៖ លោក កែវ អូម៉ាលីស្ស រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យកសិកម្ម ក្នុងគោលដៅប្រែក្លាយកសិកម្មបែបប្រពៃណី ឲ្យទៅជាកសិកម្មទំនើប ឆ្លាតវៃ និងមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ ការលើកឡើងរបស់លោកយ៉ាងដូច្នេះ ធ្វើឡើងក្នុងទិវាស្បៀងអាហារពិភពលោក ឆ្នាំ២០២៦ ក្រោមប្រធានបទ «ច្នៃប្រឌិតថ្ងៃនេះ ដើម្បីចិញ្ចឹមជីវិតនៅថ្ងៃស្អែក» នៅខេត្តរតនគិរី នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ។

លោក កែវ អូម៉ាលីស្ស បានបន្តថា ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល លើការអភិវឌ្ឍវិស័យកសិកម្មខាងលើនេះ គឺដើម្បីធានាបាននូវសន្តិសុខស្បៀង និងអាហាររូបត្ថម្ភ ប្រជាពលរដ្ឋគ្រប់រូប ត្រូវទទួលបានអាហារគ្រប់គ្រាន់ មានសុវត្ថិភាព និងមានសារធាតុចិញ្ចឹមគ្រប់គ្រាន់។ ការកើនឡើងនៃប្រាក់ចំណូលកសិករ កាត់បន្ថយថ្លៃដើមផលិតផល តាមរយៈការអនុវត្តបច្ចេកទេសត្រឹមត្រូវ និងការចងក្រងសហគមន៍កសិកម្មទំនើប។

លោកបានបន្ថែមថា ចីរភាពបរិស្ថាន ការគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ទឹក និងព្រៃឈើប្រកបដោយនិរន្តរភាព ជាពិសេសនៅក្នុង តំបន់ដីខ្ពង់រាប និងសហគមន៍ជនជាតិដើមភាគតិច ដូចជានៅខេត្តរតនគិរីនេះជាដើម។ ដូច្នេះដើម្បីសម្រេចបាននូវគោលដៅទាំងនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងរុញច្រានយ៉ាង សកម្មនូវគោលនយោបាយអាទិភាព ដូចជាការដាក់ពង្រាយ មន្ត្រីកសិកម្មឃុំ នៅតាមមូលដ្ឋាន ដើម្បីនៅក្បែរ បម្រើ និងជួយដោះស្រាយបញ្ហាបច្ចេកទេសជូនកសិករឱ្យបានទាន់ពេលវេលា។ ជាមួយគ្នានេះ ការចងក្រង «សហគមន៍ កសិកម្មទំនើប» គឺជាសោរគន្លឹះក្នុងការជួយឱ្យកសិករមានអំណាចសន្ទនាមតិ មានទីផ្សារច្បាស់លាស់ និងទទួលបានប្រាក់ចំណេញខ្ពស់ជាងមុន។

លោក កែវ អូម៉ាលីស្ស បានលើកទឹកចិត្តឱ្យអាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍ និងកសិករទាំងអស់ បន្តសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការបង្កើនការកែច្នៃកសិផលក្នុងស្រុក ដើម្បីបន្ថែមតម្លៃ លើកកម្ពស់ការហូបចុកអាហារដែលមានសុវត្ថិភាព និងអាហាររូបត្ថម្ភ មានសុវត្ថិភាព និងអាហាររូបត្ថម្ភ ដល់ស្ត្រី និងកុមារនៅតាមសហគមន៍ ថែរក្សាធនធានធម្មជាតិ ដី និងព្រៃឈើ ឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។

សូមបញ្ជក់ថា បើតាមការលើកឡើងរបស់លោក ឌុច ចាន់តូ អភិបាលខេត្តស្តីទីបង្ហាញថា នៅក្នុងឆ្នាំ២០២៦នេះ ការដាំដុះដំណាំកសិកម្មទទួលបាន ដំណាំស្រូវប្រាំងអនុវត្តបានចំនួន ៥០ហិកតា ទទួលបានបរិមាណផល ១៩២,៥តោន, ដំណាំស្រូវវស្សាអនុវត្តបានចំនួន ៣៧,៤៧៦ហិកតា ស្មើនឹង១០០,០៧% នៃផែនការឆ្នាំ។ ស្រូវស្រាលអនុវត្តបានសរុបចំនួន ៤,៦៦៦ហិកតា ស្មើនឹង ១១៦,៦៥% នៃផែនការឆ្នាំ ផ្ទៃដីប្រមូលផលសរុបចំនួន៤,០០០ហិកតា,ការងារដាំដុះ និងប្រមូលផលដំណាំវារីវប្បកម្មអនុវត្តបាន សរុបចំនួន៨,៥៤២ហិកតា ក្នុងនោះមានដំណាំសំខាន់ៗដូចជា ចេកអំបូងលឿង២,៦០០ហិកតា, ទុរេន ១,៦៨២ហិកតា,កាហ្វេ ៣៤៥ហិកតា ,ម្រេច ៥៨៨.៨០ហិកតា និងកាកាវ ៣៨ហិកតា។

ការងារដាំដុះ និងប្រមូលផលដំណាំឧស្សាហកម្មរដូវវស្សារយៈពេលខ្លី សរុបអនុវត្តបាន២២,២០១ហិកតា ស្មើនឹង ១០៤,០៨% នៃផែនការឆ្នាំ,ដំឡូងមី១៩,៧៨៥ហិកតា។ ការងារដាំដុះ និងប្រមូលផលដំណាំឧស្សាហកម្មរយៈពេលវែងបាន ១០០,៩១៧.៣៦ហិកតា ផ្ទៃដីប្រមូលផលសរុប៩៨, ៨៧៤ហិកតា ក្នុងនោះមានដំណាំស្វាយចន្ទី ៩៩, ៩៤៥.៥៦ហិកតា។ ផ្ទៃដីធ្វើអាជីវកម្មកៅស៊ូសរុប អនុវត្តបានចំនួន៧៣,១១៩.០០ហិកតា ក្នុងនោះកៅស៊ូគ្រួសារ មានផ្ទៃដីធ្វើអាជីវកម្មចំនួន ៤៤,២៥៦.៧០ហិកតា ស្មើនឹង ៤,១៣៤គ្រួសារ ទទួលបានបរិមាណជាក្រែប ៤៨,៥២៨តោនជ័រក្នុង១ឆ្នាំ និងកៅស៊ូក្រុមហ៊ុនមានផ្ទៃដីធ្វើអាជីវកម្មសរុប២៤,៦៧០.៤០ហិកតា៕