សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់បេសកកម្មការងារនៅអាស៊ែបៃហ្សង់ បន្តដំណើរទៅតួកគីយ៉េ (Video inside)
16-10-2026 15:16
(បាគូ, អាស៊ែបៃហ្សង់)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបញ្ចប់បេសកកម្មការងារនៅប្រទេសអាស៊ែបៃហ្សង់ហើយ បន្ទាប់ពីបានបំពេញការងាររយៈពេល៥ថ្ងៃ។ ក្រោយពីបញ្ចប់ការងារនៅប្រទេសអាស៊ែបៃហ្សង់ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត បន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់ធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសតួកគីយ៉េ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញទៅដល់ប្រទេសអាស៊ែបៃហ្សង់ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦។ នៅប្រទេសអាស៊ែបៃហ្សង់ សម្តេចមហាបវរធិបតី មានកម្មវិធីសំខាន់ពីរដាច់ដោយឡែកពីគ្នា។ កម្មវិធីទី១ គឺការបំពេញទស្សនកិច្ចផ្លូវការ និងកម្មវិធីទី២ គឺការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧។
ក្នុងកម្មវិធីបំពេញទស្សនកិច្ចផ្លូវការ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយប្រធានាធិបតី ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិរបស់អាស៊ែបៃហ្សង់។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់ ដើម្បីជំរុញការធ្វើធុរកិច្ចរវាងប្រទេសទាំងពីរ។
សម្រាប់កម្មវិធីទី២ កិច្ចប្រជុំកំពូល CICA បានធ្វើឡើងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ ក្នុងកិច្ចប្រជុំកំពូលនេះ សម្តេចនាយករដ្ឋមន្ត្រី បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ហើយក៏បានជួបសម្តែងការគួរសម និងផ្លាស់ប្តូរទស្សនៈយោបល់ជាមួយមេដឹកនាំប្រទេសនានា ដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលនេះដែរ។
ខាងក្រោមជាអត្ថបទសំខាន់ៗមួយចំនួននៃបេសកកម្មការងាររបស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា នៅអាស៊ែបៃហ្សង់៖
១៖ កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
https://fna.asia/652028d
២៖ កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
https://fna.asia/8d4ee3a
៣៖ កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
https://fna.asia/d957917
៤៖ កម្ពុជា និងអាស៊ែបៃហ្សង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា(DTA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
https://fna.asia/03b7e1b
៥៖ សម្តេចមហាបវរធិបតី ជួបរដ្ឋមន្ត្រីការពារជាតិអាស៊ែបៃហ្សង់ ជជែកពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ
https://fna.asia/8ee002d
៦៖ សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
https://fna.asia/38073ee
៧៖ នាយករដ្ឋមន្ត្រីអាស៊ែបៃហ្សង់៖ ដំណើរទស្សនកិច្ចសម្តេចមហាបវរធិបតី ជាការបើកផ្លូវបន្ថែមទៀត ជំរុញទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅរវាងកម្ពុជា-អាស៊ែបៃហ្សង់
https://fna.asia/0ec8b21
៨៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទអន្តរសកម្មភាព និងការកសាងទំនុកចិត្តនៅអាស៊ី នៅអាស៊ែបៃហ្សង់
https://fna.asia/e86d9f7
៩៖ ជំនួបសម្តេចមហាបវរធិបតី និងប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន ជជែកលើការពង្រឹងទំនាក់ និងសេដ្ឋកិច្ច
https://fna.asia/3beb5fd
១០៖ សម្តេចមហាបវរធិបតី និងប្រធានាធិបតីអ៊ូសបេគីស្ថាន ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់កម្រិត
https://fna.asia/a461f2e
១១៖ កម្ពុជា-អ៉ីស្រាអែល ឯកភាពលើការពង្រឹងយន្តការពិគ្រោះយោបល់ ដើម្បីទាញយកកាលានុវត្តភាពថ្មីៗ
https://fna.asia/e0e0b15
១២៖ ការកាន់កាប់ដីកម្ពុជាដោយខុសច្បាប់ពីសំណាក់ទ័ពថៃ ត្រូវបានលើកក្នុងកិច្ចប្រជុំកំពូល CICA, សម្តេចមហាបវរធិបតី លើកឡើងថា ព្រំដែន និងអធិបតេយ្យភាព មិនត្រូវផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងនោះឡើយ
https://fna.asia/7013c6b
១៣៖ ក្នុងនាមជារដ្ឋសមាជិក, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកកិច្ចការអាទិភាពចំនួន៤ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ CICA
https://fna.asia/6afe838
១៤៖ ថ្លែងទៅកាន់កិច្ចប្រជុំកំពូល CICA, សម្តេចមហាបវរធិបតី លើកឡើងថា ការបង្ក្រាបស្កេម គួរតែផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការជឿទុកចិត្តគ្នា ជាជាងការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ
https://fna.asia/57418df


































































































































