* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧

16-10-2026 15:16

(ភ្នំពេញ)៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីទីក្រុងរណបកោះនរា ក្នុងរាជធានីភ្នំពេញ ទៅកាន់ទីក្រុងរណបមេគង្គឃី នៃក្រុងអរិយក្សត្រ ខេត្តកណ្តាល ដែលជាចក្ខុវិសស័យ និងការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម នៅតំបន់ភាគខាងកើតដងទន្លេមេគង្គ នឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០២៧ ឆាប់ៗនេះ។

នេះបើតាមការបញ្ជាក់ឱ្យដឹងនៅ ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ និងកិច្ចសន្យាត្រួតពិនិត្យគម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីតំបន់អភិវឌ្ឍន៍ទីក្រុងរណបមេគង្គឃី ខេត្តកណ្ដាល ទៅកាន់ទីក្រុងរណបកោះនរា ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រវាងក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ជាមួយក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្តីការក្រសួង។

តំណាងក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប បានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចសន្យាសាងសង់នេះ ក្រុមហ៊ុននឹងចាប់ផ្តើមដាក់ពង្រាយគ្រឿងចក្រ និងសម្ភារៈបច្ចេកទេស ព្រំទាំងរៀបចំការងារការដ្ឋានឱ្យបានរួចរាល់ ដើម្បីឈានទៅកាន់ពិធីបើកការដ្ឋានសាងសង់នាដើមឆ្នាំ២០២៧ ខាងមុខផងដែរ។

ថ្លែងនាឱកាសនោះដែរលោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានបញ្ជាក់ឱ្យដឹងថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ទីក្រុងរណបកោះនរា-ទីក្រុងរណបមេគង្គឃី គឺជាគំនិតផ្តួចផ្តើម និងជាចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីតភ្ជាប់តំបន់ខាងលិច និងប៉ែកខាងកើតនៃរាជធានីភ្នំពេញ ក្នុងគោលដៅអភិវឌ្ឍន៍ និងពង្រឹងអត្ថប្រតយោជន៍សេដ្ឋកិច្ច និងកាត់បន្ថយការកកស្ទះចររាចរណ៍នៅក្នុងទីក្រុងភ្នំពេញផងដែរ។

ជាមួយនឹងការចាប់ផ្តើមសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ទីក្រុងរណបកោះនរា-ទីក្រុងរណបមេគង្គឃី លោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានណែនាំក្រុមហ៊ុនសាងសង់យកចិត្តទុកដាក់លើចំណុចសំខាន់ៗដូចជា៖ ត្រូវផ្តល់អតិភាពខ្ពស់លើសុវត្ថិភាព​ក្នុងការសាងសង់, ត្រូវធានាគុណភាពសំណង់ និងអនុវត្តន័តាមប្លង់ និងលក្ខខណ្ឌបច្ចេកទេស​ដែលបានអនុម័ត, ត្រូវជំរុញល្បឿននៃការសាងសង់​ឱ្យដើរទទឹមគ្នាជាមួយការរក្សាគុណភាព និងសុវត្ថិភាព, ត្រូវអនុវត្តន៍ប្រកបដោយវិជ្ជាជីវៈ និងត្រូវមានវិស្វករជំនាញប្រចាំការដ្ឋានផងដែរ។

គួរជម្រាបដែរថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី ដ៏មានសំខាន់នេះ ត្រូវបានណែនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ក្នុងពិធីបើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃី ដែលគោលបំណងចម្បង គឺដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ភាគខាងកើតដងទន្លេមេគង្គផងដែរ៕