* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា (Video inside)

16-10-2026 17:21

(តួកគី)៖ គម្រោង «ព្រែកជីកហ្វូណនតេជោ» ដ៏មានសក្ដានុពលរបស់កម្ពុជា ត្រូវបានលើកបង្ហាញទៅកាន់ធុរជនតួកគី អំពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្ដុភារកម្មនៅកម្ពុជា ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងវេទិកាធុរកិច្ចកម្ពុជា-តួកគី នៅ​ទីក្រុង​អ៊ីស្តង់ប៊ុល នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ។

តាមរយៈគម្រោង «ព្រែកជីកហ្វូណនតេជោ» សម្ដេចមហាបវ​រធិបតី ហ៊ុន ម៉ាណែត បានអះអាងថា នេះជាគម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​យុទ្ធសាស្ត្ររបស់កម្ពុជា ខណៈកម្ពុជាមាន​ទីតាំង​នៅ​ចំ​កណ្តាល​អាស៊ាន ហើយផ្ដល់​នូវ​បណ្ដាញ​ដឹកជញ្ជូន​ប្រកបដោយ​ប្រសិទ្ធភាព​ទូទាំង​តំបន់។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ទីតាំង​យុទ្ធសាស្ត្រ និង​ការតភ្ជាប់​ក្នុង​តំបន់។ មាន​ទីតាំង​នៅ​ចំ​កណ្តាល​អាស៊ាន កម្ពុជា​ផ្ដល់​នូវ​បណ្ដាញ​ដឹកជញ្ជូន​ប្រកបដោយ​ប្រសិទ្ធភាព​ទូទាំង​តំបន់។ គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​យុទ្ធសាស្ត្រ ដូចជា​ព្រែកជីក​ហ្វូណន​តេជោ នឹង​បន្ថយ​ថ្លៃដើម​ភស្តុភារ​បន្ថែម​ទៀត ដែលធ្វើឲ្យប្រតិបត្តិការអាជីវកម្មមានប្រសិទ្ធភាព នេះជាអាទិភាពធំរបស់យើង។ យើងក៏បានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន ដែលចាំបាច់ដូចជា ប្រព័ន្ធផ្លូវដេក និងកំពង់ផែជាដើម ដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូន»។

ក្រៅពីគម្រោងហេរដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាយុទ្ធសាស្ដ្រ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់អំពីកម្លាំង​ពលកម្ម​ដ៏​ស្វាហាប់ និង​វ័យក្មេងរបស់កម្ពុជាផងដែរ ដែលប្រមាណ៦០% នៃប្រជាជន​កម្ពុជា​មាន​អាយុ​ក្រោម៣៥ឆ្នាំ។ កម្លាំង​ពលកម្ម​របស់កម្ពុជា​មាន​វ័យក្មេង ពោរពេញ​ដោយ​ថាមពល អាច​សម្រប​ខ្លួន​បាន ពូកែ​បច្ចេកវិទ្យា និង​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​បំពេញ​តម្រូវការ​ឧស្សាហកម្មទំនើប។

បន្ថែមពីនេះ បរិយាកាស​ធុរកិច្ច​អំណោយផល និង​ងាយស្រួល​សម្រាប់​វិនិយោគិន ដែលរាជរដ្ឋាភិបាលកម្ពុជា ​ផ្ដល់​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ​ដ៏​ទាក់ទាញ រួមទាំង​ការ​លើកលែង​ពន្ធ​រហូតដល់១២ឆ្នាំ និងអនុញ្ញាត​ឲ្យ​មាន​កម្មសិទ្ធិ​បរទេស ១០០% ជាមួយនឹង​ការ​បញ្ជូន​ប្រាក់ចំណេញ និង​ដើមទុន​ត្រឡប់​ទៅ​ប្រទេស​វិញ​ពេញលេញ។ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បម្រើ​ជា​ច្រក​តែមួយ​សម្រាប់​ពាក្យសុំ​វិនិយោគ​ដើម្បី​សម្រួល​នីតិវិធី​ការិយាធិបតេយ្យ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងអំពីការគាំទ្រ​ពី​រដ្ឋាភិបាល​ដោយ​យកចិត្តទុកដាក់ និង​សេវាកម្ម​ថែទាំ​ក្រោយ​ការវិនិយោគ។ ក្នុងនោះ ផ្ដល់​អាទិភាព​ដល់​ភាពជោគជ័យ​ជាបន្តបន្ទាប់​របស់វិនិយោគិន ​តាមរយៈ​សេវាកម្ម​ថែទាំ​ក្រោយ​ការវិនិយោគ​ដ៏​រឹងមាំ​ដែល​ផ្ដល់​ដោយ CDC និង​យន្តការ​កិច្ចសន្ទនា​ជាប្រចាំ រួមទាំង​វេទិកា​រដ្ឋាភិបាល-ឯកជន​ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី ដើម្បី​ដោះស្រាយ​កង្វល់​របស់​វិនិយោគិន​បាន​ទាន់ពេលវេលា។

សូមជម្រាបថា ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកយុទ្ធសាស្ត្ររបស់កម្ពុជា ដែលមានគោលបំណងតភ្ជាប់ទន្លេមេគង្គទៅកាន់សមុទ្រតាមរយៈព្រែក និងទន្លេធម្មជាតិ។ គម្រោងនេះមានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល តាកែវ កំពត និងកែប។ គម្រោងព្រែកជីកហ្វូណនតេជោ នៅតែបន្តដំណើរការសាងសង់ ដើម្បីតភ្ជាប់ប្រព័ន្ធដឹក ជញ្ជូនរបស់កម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាព និងលើកកម្ពស់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក៕