* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល (Video inside)

16-10-2026 17:27

(អ៉ីស្តង់ប៊ុល, តួកគី)៖ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះបើក «វេទិកាធុរកិច្ចកម្ពុជា-តួកគី ឆ្នាំ២០២៦» នៅទីក្រុងអ៉ីស្តង់ប៊ុល សាធារណរដ្ឋតួកគី នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកបង្ហាញនូវឧត្តមភាពប្រកួតប្រជែង និងកាលានុវត្តភាពស្នូលចំនួន ៦ របស់កម្ពុជា ដើម្បីទាក់ទាញធុរជន និងវិនិយោគិនតួកគី ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

ថ្លែងនៅចំពោះមុខថ្នាក់ដឹកនាំធុរកិច្ច និងវិនិយោគិនតួកគីយ៉ាងច្រើនកុះករ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា ក្នុងខណៈពេលដែលកម្ពុជា និងតួកគីឈានចូលជំពូកថ្មីនៃភាពជាដៃគូសេដ្ឋកិច្ច កម្ពុជាមានអត្ថប្រយោជន៍ និងសក្តានុពលលេចធ្លោចំនួន ៦យ៉ាង រួមមាន៖

ទី១. កម្លាំងពលកម្មប្រកបដោយថាមវន្ត៖ ប្រជាជនកម្ពុជាប្រមាណ ៦០% មានអាយុក្រោម ៣៥ឆ្នាំ, កម្លាំងពលកម្មកម្ពុជា នៅភាពវ័យក្មេង ថាមវន្ត និងបានរៀនប្រើប្រាស់បច្ចេកវិទ្យបានលឿនដើម្បីឆ្លើយតបនឹងតម្រូវការឧស្សាហកម្មទំនើប។

ទី២. បរិយាកាសធុរកិច្ចអំណោយផល និងមានការលើកទឹកចិត្ត៖ កម្ពុជាផ្តល់នូវកញ្ចប់លើកទឹកចិត្តដ៏មានភាពទាក់ទាញ រួមទាំងការលើកលែងពន្ធរហូតដល់ ១២ឆ្នាំ និងអនុញ្ញាតឱ្យធុរជនជនបរទេសកាន់កាប់កម្មសិទ្ធិអាជីវកម្ម ១០០% ដោយគ្មានការកម្រិតនូវផ្ទេរប្រាក់ចំណេញព្រមទាំងដើមទុនឡើយ។ ទន្ទឹមនេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើរតួជាច្រកចេញចូលតែមួយសម្រាប់ការដាក់ទុនវិនិយោគ ដើម្បីកាត់បន្ថយភាពស្មុគស្មាញ។

ទី៣. ការគាំទ្រ និងការថែទាំពីរាជរដ្ឋាភិបាលកម្ពុជា៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំងនូវការវិនិយោគរបស់វិនិយោគិន តាមរយៈសេវាថែទាំក្រោយការវិនិយោគ របស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) ។

ទី៤. ទីតាំងយុទ្ធសាស្ត្រ និងការតភ្ជាប់ក្នុងតំបន់៖ ស្ថិតនៅចំកណ្តាលនៃតំបន់អាស៊ាន កម្ពុជាផ្តល់នូវបណ្តាញតភ្ជាប់ដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាពទូទាំងតំបន់។ បន្ថែមលើនេះ គម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រជាប្រវត្តិសាស្ត្រ ដូចជា «ព្រែកជីកហ្វូណនតេជោ» នឹងជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងភស្តុភារកម្មឱ្យកាន់តែទាប ព្រមទាំងបង្កើនប្រសិទ្ធភាពប្រតិបត្តិការធុរកិច្ច ដែលជាអាទិភាពធំរបស់កម្ពុជា។

ទី៥. ការទទួលបានទីផ្សារតំបន់ និងសកល ដោយអនុគ្រោះ៖ ក្នុងនាមជារដ្ឋសមាជិកអាស៊ាន និងជាភាគីនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កម្ពុជាផ្តល់លទ្ធភាពដល់វិនិយោគិនក្នុងការនាំចេញទៅកាន់ទីផ្សារអ្នកប្រើប្រាស់រហូតដល់ ២,២ ពាន់លាននាក់។ លើសពីនេះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសចិន (CCFTA) និងកូរ៉េខាងត្បូង (CKFTA) ក៏បានពង្រីកសក្តានុពលទីផ្សារឱ្យកាន់តែធំធេងថែមទៀត។

ទី៦. ការប្តេជ្ញាចិត្តចំពោះចេរភាពថាមពល និងកំណើនបៃតង៖ គិតត្រឹមខែកក្កដា ឆ្នាំ២០២៦ ថាមពលកកើតឡើងវិញ (វារីអគ្គិសនី ពន្លឺព្រះអាទិត្យ និងខ្យល់) ស្រូបយកបានដល់ទៅ ៦៣% នៃល្បាយថាមពលសរុបរបស់កម្ពុជា។ កម្ពុជាកំពុងស្ថិតនៅលើគន្លងឆ្ពោះទៅសម្រេចបាន ៧០% ត្រឹមឆ្នាំ២០៣០ និងឈានទៅសម្រេចបានអព្យាក្រឹតភាពកាបូនត្រឹមឆ្នាំ២០៥០។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា វេទិកាធុរកិច្ចនាពេលនេះ មិនត្រូវបញ្ចប់ត្រឹមតែការផ្លាស់ប្តូរគំនិតនោះឡើយ ប៉ុន្តែសម្តេចចង់ឃើញការពិភាក្សាប្រែក្លាយទៅជាការចុះទស្សនកិច្ចសិក្សាទីតាំងផ្ទាល់ ភាពជាដៃគូសាជីវកម្ម និងគម្រោងវិនិយោគជាក់ស្តែងនៅឆ្នាំ២០២៧ និងឆ្នាំបន្តបន្ទាប់។

ជាមួយគ្នានោះសម្តេចធិបតី បានអញ្ជើញធុរជន និងវិនិយោគិនតួកគី ឱ្យមកចាប់យកឱកាសវិនិយោគដ៏សម្បូរបែបនៅកម្ពុជា និងបានធានាអះអាងថា រាជរដ្ឋាភិបាលកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសម្រួល និងគាំទ្រដល់ដំណើរការវិនិយោគរបស់វិស័យឯកជន ធានាបាននូវបទពិសោធន៍វិនិយោគដ៏រលូន និងជោគជ័យយូរអង្វែង៕