* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញទស្សនាទីកន្លែងប្រវត្តិសាស្ត្រសំខាន់ៗ នៅទីក្រុងអ៊ីស្ថានប៊ុល

16-10-2026 20:07

(អ៊ីស្ថានប៊ុល, តួកគីយ៉េ)៖ នៅរសៀលថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦នេះ ក្នុងដំណើរអមសម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបំពេញការងារនៅតួកគីយ៉េ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញទស្សនាព្រះវិហារឥស្លាម Hagia Sophia និងវិមាន Dolmabahce ដែលជាអតីតព្រះបរមរាជ​វាំង​នៃចក្រភពអូតូម៉ង់ ស្ថិតនៅតាមច្រកសមុទ្រ Bosphorus ក្នុងទីក្រុងអ៊ីស្ថានប៊ុល ប្រទេសតួកគីយ៉េ។

ព្រះ​វិហារ​ឥស្លាម Hagia Sophia គឺជាសំណង់ប្រវត្តិសាស្ត្រដ៏ល្បីល្បាញមួយ ដែលដើមឡើយ​ត្រូវបាន​សាងសង់​ឡើងជាវិហារគ្រិស្តសាសនាអូស្សូដក់នៅសតវត្សរ៍ទី៦ មុនពេលត្រូវបានប្តូរទៅជាវិហារឥស្លាម និងក្រោយមកជាសារមន្ទីរ រហូតដល់បច្ចុប្បន្នបានក្លាយជាព្រះវិហារឥស្លាមឡើងវិញ។ វាជាទីតាំងដែល​ឆ្លុះ​បញ្ចាំង​ពីប្រវត្តិសាស្ត្រដ៏វែងឆ្ងាយ និងស្មុគស្មាញនៃទីក្រុងអ៊ីស្ថានប៊ុល។

ចំណែកឯវិមាន Dolmabahce វិញ ត្រូវបានសាងសង់ឡើងនៅពាក់កណ្តាលសតវត្សរ៍ទី១៩ ជាព្រះបរមរាជ​វាំង​ដ៏ប្រណិត ដែលបង្ហាញពីភាពរុងរឿងចុងក្រោយនៃចក្រភពអូតូម៉ង់ ជាមួយនឹងស្ថាបត្យកម្ម​បែបអឺរ៉ុប​ដ៏ស្រស់​ស្អាត។

លោកជំទាវបណ្ឌិត បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះទីតាំងប្រវត្តិសាស្ត្រដ៏ល្បាញល្បីទាំងពីរនេះ។ ដំណើរទស្សនកិច្ចនេះបានបង្ហាញពីចំណាប់អារម្មណ៍របស់លោកជំទាវ​បណ្ឌិត ចំពោះបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រដ៏សម្បូរបែបរបស់តួកគីយ៉េ៕