* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រុមហ៊ុន ឫទ្ធីកៅស៊ូ-ព្រះវិហារ ប្រកាសលទ្ធផលប្រឡង «បាតដៃមាស» លើកទៅ២ ឆ្នាំ២០២៦ ដើម្បីលើកទឹកចិត្តកម្មករ និងជំរុញវិស័យកសិ-ឧស្សាហកម្ម

16-10-2026 21:52

​(ព្រះវិហារ)៖ ក្រុមហ៊ុន ឫទ្ធីកៅស៊ូ-ព្រះវិហារ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ បានរៀបចំ «ពិធីប្រកាសលទ្ធផល នៃការប្រឡងបាតដៃមាស ប្រមូលផលជ័រកៅស៊ូលើកទី២ ឆ្នាំ២០២៦» ក្រោមអធិបតីភាពលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។

​ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឧកញ៉ា ឡេង ឬទ្ធី ប្រធានសម្ព័ន្ធកៅស៊ូវៀតណាមប្រចាំកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឬទ្ធី ក្រានីត (Cambodia), លោកស្រី ឡេង ដាវី នាយិកាប្រតិបត្តិក្រុមហ៊ុន ឫទ្ធីកៅស៊ូ-ព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងបងប្អូនកម្មករ និយោជិតជាច្រើនរូប។

​ក្នុងឱកាសនោះលោក គីម រិទ្ធី បានសម្តែងនូវក្តីសោមនស្សរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ឫទ្ធីកៅស៊ូ-ព្រះវិហារ ព្រមទាំងវិនិយោគិនទាំងអស់ ដែលបានបោះទុនវិនិយោគលើវិស័យកៅស៊ូក្នុងខេត្តព្រះវិហារ។

លោកអភិបាលខេត្តព្រះវិហារ បានថ្លែងបញ្ជាក់ថា ការវិនិយោគនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន និងបង្កើតកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ចជាតិ។

​លោក គីម រិទ្ធី បានថ្លែងលើកឡើងថា៖សកម្មភាពនេះស្របតាម «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចាត់ទុកវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ជាវិស័យអាទិភាពគន្លឹះក្នុងការបង្កើតការងារ និងកាត់បន្ថយភាពក្រីក្រ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះវិហារ ដែលជាខេត្តមួយមានសក្តានុពលលើវិស័យកសិកម្ម ជាពិសេសគឺ ដំណាំឧស្សាហកម្ម (ដូចជា កៅស៊ូ ស្វាយចន្ទី ស្រូវ ដំឡូងមី ទុរេន...) និងដំណាំហូបផ្លែ ការ ចិញ្ចឹមសត្វ និងវារីវប្បកម្មផងដែរ លោកអភិបាលខេត្តព្រះវិហារ ក៏បានដាក់ចេញនូវ ចក្ខុវិស័យយ៉ាងច្បាស់លាស់ក្នុង ការលើកកម្ពស់ និងអភិវឌ្ឍវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និង សហគ្រាសធុនតូច និងមធ្យម (SMEs) ឱ្យក្លាយជាកម្លាំងចលករ ជំរុញជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈ៖

*ការពង្រឹងកិច្ចសហការជិតស្និទ្ធរវាងរដ្ឋបាលខេត្ត មន្ទីរ-អង្គភាព ជំនាញ និងវិស័យឯកជន ក្នុងការគាំទ្រដល់ការវិនិយោគលើខ្សែ ច្រវាក់តម្លៃកសិកម្ម និងកសិ-ឧស្សាហកម្ម។

*ការលើកទឹកចិត្តដល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍ ធនធានមនុស្សក្នុងវិស័យកសិកម្ម ដើម្បីធានាបាននូវកម្លាំង ពលកម្មមានជំនាញច្បាស់លាស់ ស្របតាមស្តង់ដារបច្ចេកទេស។

*ការជំរុញការតភ្ជាប់ផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម ក្នុងស្រុក ទៅកាន់ទីផ្សារជាតិ និងអន្តរជាតិ រួមទាំងការបង្កើត និងពង្រីកសហគ្រាសធុនតូច និងមធ្យម (SMEs) បន្ថែមទៀត ដើម្បីបម្រើឱ្យសេដ្ឋកិច្ចមូលដ្ឋាន។

*ជំរុញការចងក្រង និងគាំទ្រសហគមន៍កសិកម្មនៅទូទាំងខេត្ត ក្នុងការផលិត និងស្វែងការទីផ្សារ។

*រៀបចំគម្រោងកសិកម្មទំនើប និងចម្រុះ នៅភូមិតាកឹងបៃតង (គាំទ្រដោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម)។

​លោក គីម រិទ្ធី ក៏បានថ្លែងកោតសរសើរចំពោះការរៀបចំការប្រឡង «បាតដៃមាស» ដែលបង្ហាញពីការយកចិត្តទុកដាក់លើសុខុមាលភាព និងការលើកទឹកចិត្តដល់ស្នាដៃពិតប្រាកដរបស់កម្មករនិយោជិត ព្រមទាំងបានអំពាវនាវឱ្យក្រុមហ៊ុនបន្តវិនិយោគ និងរៀបចំកម្មវិធីដ៏មានអត្ថន័យនេះជារៀងរាល់ឆ្នាំ៕