* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សមរភូមិក្រោយ ជួយសមរភូមិមុខ! អភិបាលខេត្តតាកែវ ដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ និងនាំយកសម្ភារ ថវិកា «បេះដូងមហាគ្រួសារខ្មែរ ខេត្តតាកែវ» ជូនកងទ័ពនៅសមរភូមិមុខទិសប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ

17-10-2026 12:27

(ឧត្តរមានជ័យ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ និងលោកស្រី នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូរដ្ឋបាលខេត្ត ចុះសួរសុខទុក្ខ និងនាំយកសម្ភារ ថវិកា «បេះដូងមហាគ្រួសារខ្មែរ ខេត្តតាកែវ» ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាននៅកងពលតូចថ្មើរជើងលេខ៤២ ក្នុងភូមិសាស្ត្រទិសប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ។

នៅក្នុងឱកាសសំណេះសំណាលជាមួយកងទ័ព នាឱកាសនោះ លោក វ៉ី សំណាង បានសម្ដែងការកោតសរសើរ ចំពោះគំរូវីរភាពដ៏អង់អាចក្លាហាន របស់កងកម្លាំងឈរជើងនៅសមរភូមិមុខទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដី ដោយមិនឱ្យមានសត្រូវចូលមកឈ្លានពានទឹកដីកម្ពុជាបានឡើយ។

លោកអភិបាលខេត្តតាកែវ បានបញ្ជាក់បន្តថា ក្នុងនាមឱ្យបងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ ដែលនៅសមរភូមិក្រោយ នឹងបន្តឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារគ្រប់បែបយ៉ាងជូនបងប្អូនវីរកងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅសមរភូមិមុខ ហើយយើងក៏នឹងបន្តយកចិត្តទុកដាក់ជួយទំនុកបម្រុងក្រុមគ្រួសារបងប្អូនវីរៈកងទ័ពនៅមូលដ្ឋានផងដែរ។

គួរបញ្ជាក់ថា សម្ភារ និងថវិកា ដែលលោកអភិបាលខេត្តតាកែវ នាំយកមកឧបត្ថម្ភដល់បងប្អូនវីរកងទ័ព រួមមាន៖ អង្ករ ៣តោន, មីជាតិ ២៥៥កេស, ទឹកសុទ្ធ ២០០កេស, ទឹកក្រូច និងទឹកផ្លែឈើ ១៤០កេស, ទឹកត្រី និងទឹកស៊ីអ៊ីវ ២១០យួរ, នំអន្សម ១៧៥០នំ, នំជៀល ៧៣៥នំ, នំចាំង ៦០គីឡូ, អាល់កុល ៥កាន និងថវិកា ២០,០០០,០០០រៀល៕