* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រុមការងារថ្នាលយុវជនកម្ពុជា នាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចែកជូនគ្រួសារខ្វះខាតនៅស្រុកស្អាង ខេត្តកណ្តាល

17-10-2026 14:05

(កណ្តាល)៖ ក្រុមការងារថ្នាលយុវជនកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦នេះ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២គ្រួសារ នៅភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។

ពិធីប្រគល់អំណោយនេះត្រូវបានធ្វើឡើងក្រោមវត្តមានលោក ទួន សុខុន អនុប្រធានក្រុមប្រឹក្សាភិបាលថ្នាលយុវជនកម្ពុជាថ្នាក់កណ្ដាល និងលោក ម៉ៅ ផល្លា ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានប្រតិបត្តិសមាគមថ្នាលយុវជនកម្ពុជាថ្នាក់កណ្ដាល រួមជាមួយថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារជាច្រើនរូបទៀត។ អំណោយដែលគ្រួសារនីមួយៗទទួលបាន រួមមាន៖ អង្ករ ស្ករស អំបិល ប៊ីចេង មី ត្រីខ ទឹកសុទ្ធ សារុង និងថវិកាមួយចំនួន។

ក្នុងឱកាសនោះលោក ទួន សុខុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ របស់ថ្នាក់ដឹកនាំចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប។ លោក ម៉ៅ ផល្លា ក៏បានអំពាវនាវដល់ក្រុមការងារបន្តរួបរួមគ្នា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ស្របតាមទិសដៅរបស់គណបក្សប្រជាជនកម្ពុជា។

ថ្នាក់ដឹកនាំ និងក្រុមការងារបានគោរពជូនពរ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងក្រុមគ្រួសារ សូមជួបប្រទះតែសេចក្តីសុខ សុភមង្គល សុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្តបម្រើជាតិ និងប្រជាជន។

សូមបញ្ជាក់ដែរថា កម្មវិធីមនុស្សធម៌នេះបានឆ្លុះបញ្ចាំង​ពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងក្រុមការងារថ្នាលយុវជនកម្ពុជា ក្នុងការរួមចំណែកកាត់បន្ថយភាពលំបាករបស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន៕