* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រចេះ ជំរុញអាជ្ញាធរស្រុកអូរគ្រៀងសែនជ័យ បន្តពង្រឹងប្រសិទ្ធភាពសេវាសាធារណៈ និងការឆ្លើយតប រហ័សចំពោះតម្រូវការរពលរដ្ឋ

17-10-2026 14:59

(ក្រចេះ)៖ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តក្រចេះ លោក នេត្រ ភក្ត្រា បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ បន្តពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ព្រមទាំងបង្កើនភាពសកម្មក្នុងការដោះស្រាយសំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមឃុំ សង្កាត់ ឱ្យកាន់តែល្អប្រសើរ និងទាន់ពេលវេលា ដើម្បីឆ្លើយតបនឹងការរំពឹងទុករបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា មន្ត្រីគណបក្សគ្រប់រូបត្រូវបន្តខិតខំបំពេញការងារបម្រើប្រជាពលរដ្ឋដោយស្មារតីទទួលខុសត្រូវ ស្មោះត្រង់ និងប្រកាន់ខ្ជាប់នូវអំពើល្អ ព្រមទាំងយកចិត្តទុកដាក់ដោះស្រាយការលំបាក និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ស្របតាមលទ្ធភាព និងតួនាទីភារកិច្ចរបស់ខ្លួន។ ការបម្រើប្រជាពលរដ្ឋតាមរយៈសកម្មភាពជាក់ស្តែង និងការបំពេញការងារប្រកបដោយប្រសិទ្ធភាព គឺជាកត្តាសំខាន់ក្នុងការកសាងជំនឿទុកចិត្ត និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ដែលជាមូលដ្ឋានដ៏រឹងមាំសម្រាប់ភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា។

ប្រធានក្រុមការងារបានរំលឹកថា ប្រធានក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិ មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ប្រធានមណ្ឌលសុខភាព និងនាយកសាលា សុទ្ធតែមានតួនាទីសំខាន់ក្នុងការបម្រើប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈការផ្តល់សេវារដ្ឋបាល ការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ការផ្តល់សេវាសុខាភិបាល និងការលើកកម្ពស់គុណភាពអប់រំ។

លោក នេត្រ ភក្ត្រា បានបន្តថា មន្ត្រី និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវបង្កើនកិច្ចសហការគ្នា ពង្រឹងការទទួលខុសត្រូវ និងយកចិត្តទុកដាក់ចំពោះសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីធានាថា សេវាសាធារណៈនៅមូលដ្ឋានកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការជាក់ស្តែង។

លោកបានបញ្ជាក់បន្ថែមថា គណបក្សប្រជាជនកម្ពុជាមិនអាចសម្រេចបានជោគជ័យដោយគ្មានការគាំទ្រ និងជំនឿទុកចិត្តពីប្រជាពលរដ្ឋនោះទេ។ ហេតុនេះ ការបន្តខិតខំបម្រើប្រជាពលរដ្ឋ ការដោះស្រាយបញ្ហានៅមូលដ្ឋាន និងការប្រព្រឹត្តអំពើល្អ គឺជាការងារដែលមន្ត្រីគណបក្សត្រូវប្រកាន់ខ្ជាប់ជាប្រចាំ។ ការគាំទ្ររបស់ប្រជាពលរដ្ឋមិនត្រឹមតែជាកម្លាំងជំរុញដល់ការបំពេញបេសកកម្មរបស់គណបក្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការលើកទឹកចិត្តឱ្យមន្ត្រីគ្រប់រូបបន្តពង្រឹងសមត្ថភាព និងការទទួលខុសត្រូវក្នុងការបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត។

លោកថាការជំរុញនេះបង្ហាញពីសារៈសំខាន់នៃការពង្រឹងការងារនៅថ្នាក់មូលដ្ឋាន ដែលជាកន្លែងប្រជាពលរដ្ឋទទួលបានសេវាសាធារណៈដោយផ្ទាល់ ហើយបញ្ហា សំណូមពរ និងតម្រូវការរបស់ពួកគាត់ត្រូវការការយកចិត្តទុកដាក់ និងដោះស្រាយឱ្យបានទាន់ពេលវេលា។ ការបំពេញការងារប្រកបដោយប្រសិទ្ធភាព ស្មារតីបម្រើ និងការទទួលខុសត្រូវខ្ពស់របស់អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ គឺជាចំណុចសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាសាធារណៈ និងពង្រឹងទំនាក់ទំនងជាមួយប្រជាពលរដ្ឋ។

ការលើកឡើងនូវចំណុចសំខាន់ៗខាងលើនេះ ធ្វើឡើងក្នុងឱកាសដែលលោក នេត្រ ភក្ត្រា បានអញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ក្នុងស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ នាចុងសប្តាហ៍ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកអូរគ្រៀងសែនជ័យ។

ពិធីសំណេះសំណាលនេះមានការអញ្ជើញចូលរួមពីលោក ហេង ចាន់ធួន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូរគ្រៀងសែនជ័យ លោក ដួង ពៅ ប្រធានក្រុមការងារគណបក្សថ្នាក់ខេត្តចុះមូលដ្ឋានស្រុក ព្រមទាំងថ្នាក់ដឹកនាំ សមាជិក និងសមាជិកាគណបក្សប្រមាណ ២០០នាក់៕