* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្លាំងទាហានប្រចាំការនៅបឹងទន្លេសាប ឃាត់ខ្លួនអ្នកកាសែត២នាក់ និងអ្នកបើកទូកម្នាក់ ពាក់ព័ន្ធករណីជំរិតទារប្រាក់ពីប្រជានេសាទ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

17-10-2026 15:01

(​កំពង់ឆ្នាំង)៖ កម្លាំងយោធាបង្ក្រាបបទល្មើសនេសាទ នៃតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានឃាត់ខ្លួនក្រុមអ្នកសារព័ត៌មានចំនួន២នាក់ និងអ្នកបើកទូកម្នាក់ (ជាប្រជាពលរដ្ឋ) ពាក់ព័ន្ធករណីជំរិតទារប្រាក់ចំនួន ១,៦០០,០០០រៀល ពីប្រជានេសាទជាថ្នូរនឹងការមិនរាយការណ៍ ឬផ្សព្វផ្សាយអំពីសកម្មភាពនេសាទដែលពួកគេចាត់ទុកថាខុសច្បាប់។

ការឃាត់ខ្លួននេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ត្រង់ចំណុចភូមិកំពង់ហាវ ឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈបញ្ជាការឯកភាពបង្ក្រាបបទល្មើសនេសាទក្នុងផ្ទៃបឹងទន្លេសាប និងលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង។

តាមព័ត៌មានពីមន្ត្រីយោធា បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាននៃការទារប្រាក់ពីប្រជានេសាទទាំងនេះ ជាថ្នូរនឹងការលុបបំបាត់ព័ត៌មាន មិនរាយការណ៍ជូនអាជ្ញាធរ ឬមិនផ្សព្វផ្សាយជាសាធារណៈ កម្លាំងបានចុះទៅស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនពួកគេទាំង៣នាក់តែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចយោធាបង្ក្រាបបទល្មើសនេសាទនាំខ្លួនទៅសាកសួរ និងកំពុងកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕