* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

Fresh AI បង្ហាញមុខងារ EV Zone ដ៏ឆ្លាតវៃ ជួយអ្នកបើកបររថយន្តអគ្គិសនីស្វែងរកទីតាំងសាកថ្មជាង ៣៩៤ កន្លែងទូទាំងប្រទេស !

17-10-2026 15:50

(ភ្នំពេញ)៖ ដើម្បីឆ្លើយតបទៅនឹងកំណើនដ៏ឆាប់រហ័សនៃការប្រើប្រាស់រថយន្តអគ្គិសនី (EV) នៅក្នុងប្រទេសកម្ពុជា កម្មវិធី Fresh AI បានដាក់ចេញនូវមុខងារឆ្លាតវៃថ្មីមួយឈ្មោះថា «EV Zone» ដែលកំពុងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកប្រើប្រាស់រថយន្តអគ្គិសនី។ មុខងារដ៏ទំនើបនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្ដល់ភាពងាយស្រួល និងទំនុកចិត្តខ្ពស់ដល់អ្នកបើកបររថយន្តអគ្គិសនី ក្នុងការស្វែងរកស្ថានីយសាកថ្មដែលនៅជិតបំផុត។

បច្ចុប្បន្ន មុខងារ EV Zone របស់ Fresh AI បានកើនទីតាំងសាករថយន្តអគ្គិសនីដល់ទៅ ៣៩៤ កន្លែងទូទាំងប្រទេសកម្ពុជា ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការជំរុញការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា។ មុខងារ EV Zone គឺជាជំនួយការដ៏ឆ្លាតវៃមួយដែលបង្ហាញចំងាយគីឡូម៉ែត្រពីទីតាំងសាកឡាន EV ដែលនៅជិតអ្នកបំផុត។ មិនថាអ្នកកំពុងឈរនៅទីណាទេ មុខងារឆ្លាតវៃនេះអាចចាប់ទីតាំងសាកថ្មជុំវិញអ្នករហូតដល់ ១០០ គីឡូម៉ែត្រ ដែលធ្វើឱ្យការធ្វើដំណើររបស់អ្នកកាន់តែមានភាពរលូន និងគ្មានកង្វល់។

Fresh AI ក្នុងនាមជាជំនួយការដ៏វៃឆ្លាត នឹងបន្តផ្ដល់ព័ត៌មានអំពីទីតាំងសាកថាមពលនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដើម្បីធានាថាអ្នកបើកបររថយន្តអគ្គិសនីទាំងអស់អាចធ្វើដំណើរដោយទំនុកចិត្ត និងភាពងាយស្រួលបំផុត។ ការអភិវឌ្ឍន៍នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ Fresh AI ក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបច្ចេកវិទ្យាទំនើបនៅក្នុងប្រទេសកម្ពុជា។

Please Download:
https://freshai.com.kh/download