* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

និស្សិតកម្ពុជានៃសាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) ចូលរួមផ្សព្វផ្សាយវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ ក្នុងកម្មវិធី LKYSPP Cultural Night 2026

17-10-2026 15:58

(សិង្ហបុរី)៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ និស្សិតកម្ពុជាដែលកំពុងសិក្សាថ្នាក់អនុបណ្ឌិតនៅសាលាគោលនយោបាយសាធារណៈ លី ក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរី (National University of Singapore – NUS) បានចូលរួមរៀបចំស្តង់តំណាងប្រទេសកម្ពុជា ក្នុងកម្មវិធីរាត្រីវប្បធម៌ LKYSPP Cultural Night 2026 ដែលបានប្រព្រឹត្តទៅនៅបរិវេណសាកលវិទ្យាល័យ NUS Bukit Timah ប្រទេសសិង្ហបុរី។

កម្មវិធីនេះមានការចូលរួមពីតំណាងប្រទេសចំនួន១៥ ក្នុងគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ ការយល់ដឹងគ្នាទៅវិញទៅមក និងការពង្រឹងចំណងមិត្តភាពរវាងនិស្សិតអន្តរជាតិ តាមរយៈការតាំងបង្ហាញវប្បធម៌ ម្ហូបអាហារប្រពៃណី និងការសម្តែងសិល្បៈ។

ក្នុងឱកាសនេះ និស្សិតកម្ពុជាបានចូលរួមផ្សព្វផ្សាយអំពីបេតិកភណ្ឌវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងអត្តសញ្ញាណជាតិខ្មែរ ទៅកាន់និស្សិត និងសមាជិកនៃសហគមន៍ LKYSPP មកពីបណ្តាប្រទេសផ្សេងៗ។

លើសពីនេះ អ្នកចូលរួមត្រូវបានលើកទឹកចិត្តឱ្យស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីជាតិរបស់ខ្លួន ដើម្បីបង្ហាញពីបេតិកភណ្ឌវប្បធម៌ និងរួមចំណែកបង្កើតបរិយាកាសពហុវប្បធម៌នៅក្នុងកម្មវិធី។

ការចូលរួមនេះមិនត្រឹមតែជាឱកាសក្នុងការបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ខ្មែរនៅលើឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមចំណែកដល់ការលើកកម្ពស់ការទូតវប្បធម៌ ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និងការពង្រឹងមិត្តភាពរវាងកម្ពុជា និងសហគមន៍អន្តរជាតិផងដែរ៕