* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ដ្រីសុខាភិបាល អញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលមកពិនិត្យសុខភាពភ្នែក ជំងឺទូទៅ វះកាត់ និងផ្តល់វ៉ែនតា ដោយឥតគិតថ្លៃ ជិត១ម៉ឺននាក់ នៅសាលាបឋមសិក្សាភ្នំពេញថ្មី (Video Inside)

17-10-2026 16:56

(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលមកពិនិត្យសុខភាពភ្នែក ជំងឺទូទៅ វះកាត់ និងផ្ដល់វ៉ែនតា ដោយឥតគិតថ្លៃ នៅក្នុងបរិវេណសាលាបឋមសិក្សាភ្នំពេញថ្មី ។

ពិធីសំណេះសំណាល និងផ្ដល់ការពិនិត្យព្យាបាលដោយឥតគិតថ្លៃនេះ ក៏មានការចូលរួមពីលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង អ្នកតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងសហការពីមន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យជាតិ តេជោសន្តិភាព មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងរដ្ឋបាលខណ្ឌសែនសុខ ព្រមទាំងមូលនិធិ Fred Hollows ដែលបង្ហាញពីការចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។

នាឱកាសនោះលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងថា «ភ្នែកគឺការជាជើងមេឃ ឬក៏ជាបង្អួចដែលបើកទៅរកពិភពលោកដែលយើងមើលឃើញ ហើយជាជីវិតរបស់បងប្អូនយើងផងដែរ ដូច្នេះសូមប្រជាពលរដ្ឋយើងត្រូវស្រលាញ់ និងថែរក្សាយកចិត្ដទុកដាក់ខ្ពស់។ ដូច្នេះហើយពេលនេះយើង។

លោកសាស្ដ្រាចារ្យបានថ្លែងបន្ដថា ការរៀបចំឱ្យមានពិនិត្យសុខភាពជូនប្រជាពលរដ្ឋឱ្យកៀរដល់គេហដ្ឋាន និងដោយឥតគិតថ្លៃ គឺជាការប្រែក្លាយគោលនយោបាយទៅជាផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាពលរដ្ឋ។ ហើយការជួយឱ្យមនុស្សម្នាក់មើលឃើញវិញ គឺជាការផ្តល់ឱកាសថ្មីដល់ជីវិតរបស់គាត់។ យើងមិនវាស់សមិទ្ធផលត្រឹមចំនួនអ្នកបានពិនិត្យទេ ប៉ុន្តែវាស់តាមគុណភាពសេវា និងការផ្លាស់ប្តូរជីវិតប្រជាពលរដ្ឋ។ សុខាភិបាលល្អ មិនមែនរង់ចាំតែអ្នកជំងឺមករកយើងទេ ប៉ុន្តែត្រូវខិតខំទៅរកអ្នកដែលត្រូវការសេវា។ ការបង្ការជំងឺ និងការរកឃើញទាន់ពេល គឺជាការវិនិយោគលើសុខភាពគ្រួសារ និងអនាគតប្រទេសជាតិ។

លើសពីនោះលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានគូសបញ្ជាក់ថា «មូលហេតុដែលយើងរៀបចំឱ្យមានការពិនិត្យសុខភាពភ្នែក និងជំងឺទូទៅរួមនៅទីតាំងនេះ គឺជាការឆ្លើយតបមួយនឹងគោលនិយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយត្រូវនាំសេវាសុខាភិបាល ដែលមានគុណភាពមកជូនប្រជាពលរដ្ឋ ទាំងនៅមន្ទីរពេទ្យ នៅមណ្ឌលសុខភាព ទាំងនៅមូលដ្ឋានសុខាភិបាលផ្សេងៗ ព្រមទាំងពេលណាមានឱកាសនាំយកសេវាសុខាភិបាលនេះ យកមកនៅជិតបងប្អូនប្រជាពលរដ្ឋយើងនៅមូលដ្ឋាន ។ចឹងហើយបានជាថ្ងៃនេះ យើងបានបន្ថែមលើការងារដែលបម្រើនៅក្នុងមន្ទីរពេទ្យ មណ្ឌលសុខភាព មកជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍»។

ក្នុងឱកាសសំណេះសំណាលប្រកបដោយភាពកក់ក្ដៅ និងរីករាយខាងលើនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងការលើកកម្ពស់សុខភាពទូទៅ និងសុខភាពភ្នែកទទួលបានលទ្ធផលល្អប្រសើរ ក្នុងនោះត្រូវយកចិត្តទុកដាក់ពិនិត្យសុខភាពទូទៅ និងសុខភាពភ្នែក ជាពិសេសអ្នកមានទឹកនោមផ្អែម និងលើសសម្ពាធឈាម, ត្រូវថែរក្សាសុខភាពទូទៅតាមរយៈការរស់នៅប្រកបដោយអនាម័យ របបអាហារមានតុល្យភាព ហាត់ប្រាណឱ្យបានទៀងទាត់ និងសម្រាកឱ្យបានគ្រប់គ្រាន់, ការពារភ្នែកពីឧបករណ៍ឌីជីថល ត្រូវប្រើប្រាស់ឧបករណ៍ឌីជីថល ដោយប្រុងប្រយ័ត្ន ដោយអនុវត្តវិធីសាស្ត្រ ២០-២០-២០ (រៀងរាល់ ២០នាទី ងាកមើលវត្ថុចម្ងាយ ២០ហ្វីត រយៈពេល ២០វិនាទី) ដើម្បីការពារកុំឱ្យភ្នែកនឿយហត់, ត្រូវប្រើប្រាស់ និងថែរក្សាវ៉ែនតាឱ្យបានត្រឹមត្រូវ និងទទួលការពិនិត្យតាមដានបន្ត ប្រសិនបើមានការប្រែប្រួលគំហើញ។

សូមជម្រាបថា ការពិនិត្យសុខភាពភ្នែក និងជំងឺទូទៅខាងលើនេះ មានប្រជាពលរដ្ឋស្ទើរតែ ២៥ រាជធានីខេត្ដ មកទទួលសេវាសុខាភិបាល ដែលសរុបប្រមាណជិត ១ម៉ឺននាក់ ក្នុងមួយព្រឹកចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង ១១ថ្ងៃត្រង់ ហើយមានប្រជាពលរដ្ឋងាយជិតក៏បានបន្ដមកចុះឈ្មោះពិនិត្យសុខភាពទូទៅផ្សេងៗទៀតផងដែរ ។ដោយគ្រប់ប្រជាពលរដ្ឋដែលបានមកពិនិត្យព្យាបាលនេះ ទោះមានចំនួនលើសពីការរំពឹងទុក តែ៥ពាន់នាក់ក្ដី តែក្រុមគ្រូពេទ្យគឺនៅតែបន្ដពិនិត្យព្យាបាលទាល់តែអស់អ្នកជំងឺ៕