* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ជាង៣០០០នាក់ នៅខេត្តកែប

18-10-2026 10:51

(កែប)៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ "TYDA" បានចុះបំពេញបេសកកម្មមនុស្សធម៌ ដោយផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ជាង៣០០០នាក់ នៅខេត្តកែប នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ស្ថិតក្នុងទីតាំងវិទ្យាល័យ ហ៊ុនសែន ចំការដួង ភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកសាស្ត្រាចារ្យជំនួយ ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិសមាគម "TYDA" តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគម, តំណាងស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា​ និងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប​ ព្រមទាំងលោកស្រី ស​ ម៉ាលីដា​ សោមពិសិដ្ឋ​ និងចូលរួមពីសំណាក់​ លោក លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកដំណាក់ចង្អើរ​ និងក្រុងកែប​ លោកស្រី ហេង សុទ្ធាវី អគ្គនាយិការក្រុមហ៊ុនទឹកផ្លែឈើយ៉ូស YHS Cambodia "Yoe's" ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ក្នុងបេសកកម្មមនុស្សធម៌នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ "TYDA" បានផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ សរុបចំនួន ៣,២១៦នាក់ ដោយឥតគិតថ្លៃ ដើម្បីរួមចំណែកជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋ ក្នុងការទទួលបានសេវាថែទាំសុខភាព និងលើកកម្ពស់សុខុមាលភាពនៅតាមមូលដ្ឋាន។

នាឱកាសនោះ លោកសាស្ត្រាចារ្យជំនួយ ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិសមាគម "TYDA" បាននាំយកការសាកសួរសុខទុក្ខ និងការផ្តាំផ្ញើសេចក្តីនឹករលឹក ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគម "TYDA" ជូនចំពោះប្រជាពលរដ្ឋដែលបានអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺ នាពេលនេះ។

លោកសាស្ត្រាចារ្យជំនួយ​ ក៏បានលើកឡើងថា ចំណងមិត្តភាពកម្ពុជា-ចិន គឺជាចំណងមិត្តភាពដ៏យូរអង្វែង តាំងពីបុរាណកាល ដែលបានរួមគ្នាធ្វើឱ្យមានការរីកចម្រើនលើគ្រប់វិស័យ រហូតឈានដល់ការលើកកម្រិតក្លាយជាមិត្តដែកថែប។ មិត្តចិនជានិច្ចកាល តែងតែបានជួយឧបត្ថម្ភគាំទ្រ ដល់ដំណើរអភិវឌ្ឍប្រទេសរបស់កម្ពុជា លើគ្រប់វិស័យទាំងអស់ ស្របតាមចក្ខុវិស័យមួយ ពោលថា ចិន និងកម្ពុជាជាសហគមន៍វាសនារួមគ្នា ដែលបង្កើតឡើងលើមូលដ្ឋាន នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ចំពោះ សមាគម "TYDA" វិញ ស្ថានឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏ធ្លាប់បានឧបត្ថម្ភជាថវិកា សម្ភារៈ បរិក្ខារវេជ្ជសាស្ត្រ រួមទាំងឱសថព្យាបាលជាច្រើន ដើម្បីគាំទ្រដល់បេសកកម្មមនុស្សធម៌ ក៏ដូចជាចូលរួមលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងអំណរគុណ ចំពោះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ "TYDA" សប្បុរសជន និងដៃគូរពាក់ព័ន្ធទាំងអស់​ ដែលបានបន្តចុះបំពេញបេសកកម្មមនុស្សធម៌នៅក្នុងខេត្តកែប ដោយផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ សកម្មភាពមនុស្សធម៌នេះ មានសារៈសំខាន់ក្នុងការជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមានជីវភាពខ្វះខាត និងជួយបង្កើនលទ្ធភាពទទួលបានសេវាថែទាំសុខភាព​ អោយកាន់តែកៀកជាមួយប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ លោកស្រី ហេង សុទ្ធាវី អគ្គនាយិកានៃក្រុមហ៊ុនយ៉ូស "Yoe's" បានចូលរួមឧបត្ថម្ភផលិតផលរបស់ក្រុមហ៊ុន ដើម្បីចែកជូនក្នុងបេសកកម្មមនុស្សធម៌នេះ រួមមាន៖ ទឹកសណ្តែកស្ករតិច យ៉ូស ទឹកសណ្តែក Supersprout ទឹកផ្លែគូលែន យ៉ូស តែក្រូចឆ្មា យ៉ូស កាហ្វេ យ៉ូស ទឹកដោះគោខាប់ និងទឹកសុទ្ធ។

សូមរំលឹកថា បេសកកម្មនៅក្នុងមូលដ្ឋានខេត្តកែប នាថ្ងៃនេះ គឺជាលើកទី២ហើយ​ ដែល សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ "TYDA" បានមកពិនិត្យព្យាបាល ដែល សមាគម បានមកពិនិត្យព្យាបាលលើកទី១ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ នៅឃុំអង្កោល ស្រុក​ដំណាក់​ចង្អេីរ ខេត្តកែប ក្រោមការដឹកនាំដោយផ្ទាល់របស់ «សម្តេចធិបតី» និង«លោកជំទាវបណ្ឌិត» ដោយពិនិត្យព្យាបាលបានចំនួន ៤,៣៨២ ករណី៕