អ្នកជំនាញអារ្យធម៌ខ្មែរ៖ សម រង្ស៊ី ជាជើងសារបស់ឃ្វីស្លីង Quisling កំពុងលាតត្រដាងល្បិចកលនយោបាយមុខមាត់ពិតរបស់ខ្លួន បម្រើឲ្យសត្រូវឈ្លានពាន
18-10-2026 18:40
(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងថា នៅក្នុងសង្រ្គាមថៃឈ្លានពានមកលើកម្ពុជាឆ្នាំ២០២៥មកនេះ, បើនិយាយអំពីទង្វើនិងសំដីរបស់សម រង្ស៊ី ដែលបានផ្សព្វផ្សាយតាមសារព័ត៌មានសៀម TOP News ថ្ងៃទី១០ តុលា ឆ្នាំ២០២៦ កន្លងមកថ្មីៗនេះថា កម្ពុជាគឺជាអ្នកបាញ់ថៃមុននោះ។ ស្ថិតក្នុងទង្វើនិងសំដីការចោទប្រកាន់ដែលសម រង្ស៊ី បានបន្ទរតាមវោហារសាស្ត្របំភ្លៃការពិត កុហក ភូតភររបស់កងទ័ពណាហ្ស៊ី Nazi ទីក្រុងបាងកក ដោយរាល់សំដីរបស់សម រង្ស៊ីទាំងនេះ សុទ្ធតែជាជើងសារបស់ឃ្វីស្លីង Quisling កំពុងលាតត្រដាងមុខមាត់ពិតនៃអ្នកលក់ផលប្រយោជន៍ជាតិដើម្បីអំណាចផ្ទាល់ខ្លួនពីព្រោះសម រង្ស៊ី កំពុងលេងល្បែងនយោបាយបម្រើឲ្យសត្រូវឈ្លានពានមកលើកម្ពុជា។
យើងអាចចោទសួរថា តើអ្វីទៅជាឃ្វីស្លីង Quisling?
ឃ្វីស្លីង Quisling ជាអ្នកនយោបាយជនជាតិន័រវេស មានឈ្មោះពេញថា វីដឃុន ឃ្វីស្លីង Vidkun Quisling នៅឆ្នាំ១៩៤០ នៅពេលដែលកងទ័ពណាហ្ស៊ី អាដុល ហ៊ីត្លែរ Nazi Adolf Hitler ចូលទៅលុកលុយប្រទេសន័រវេស ក្នុងអំឡុងសង្គ្រាមលោកលើកទី២ លោក Quisling បានឆ្លៀតធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស្របច្បាប់របស់ខ្លួន ហើយបានប្រកាសខ្លួនឯងជានាយករដ្ឋមន្ត្រី ដែលជារដ្ឋាភិបាលតុក្កតាអាយ៉ង Puppet government ដោយធ្វើនយោបាយ បាយឡុកបាយឡ ក្រោមការជ្រោមជ្រែងពីសំណាក់ Adolf Hitler និងបានស្ម័គ្រចិត្តធ្វើជាដៃជើងសម្រួលដល់កងទ័ពណាស៊ីអាល្លឺម៉ង់ Nazi Germany ឲ្យចូលមកកាន់កាប់ទឹកដីនិងត្រួតត្រាទៅលើប្រទេសន័រវេស។ បន្ទាប់ពីសង្គ្រាមលោកលើកទី២ ត្រូវបានបញ្ចប់ក្នុងឆ្នាំ ១៩៤៥ ដែលជ័យជម្នះបានធ្លាក់ទៅលើកងទ័ពសម្ព័ន្ធមិត្តមក លោក Quisling ត្រូវបានកងទ័ពន័រវែស ចាប់ខ្លួននិងនាំយកទៅកាត់ទោសពីបទក្បត់ជាតិយ៉ាងធ្ងន់ធ្ងរបំផុត។
ក្រោយមក លោក វីនស្តុន ឆឺរឆៀល នាយករដ្ឋមន្ត្រី អង់គ្លេស Winston Churchill បានថ្លែងក្នុងសន្ទរកថារបស់លោកជាផ្លូវការដោយពិពណ៌នាថា ឃ្វីស្លីង Quisling គឺជានិមិត្តរូប នៃជនក្បត់ជាតិដែលបានលក់ផលប្រយោជន៍ ឬអធិបតេយ្យភាពជាតិខ្លួនឲ្យកម្លាំងបរទេស។ ហេតុនេះចាប់តាំងពីពេលនោះមក នៅក្នុងទស្សនៈរបស់ពួកអឺរ៉ុប គឺពាក្យ Quisling សំដៅទៅលើអ្នកនយោបាយណាដែលគប់គិតជាមួយបរទេស ប្រឆាំងនឹងផលប្រយោជន៍ជាតិឯង គឺជានិមិត្តរូបនៃជនក្បត់ជាតិដែលបំរើផលប្រយោជន៍ឲ្យសត្រូវឈ្លានពាន ហើយត្រូវបានគេកត់ត្រាចូលក្នុងវចនានុក្រមភាសាអង់គ្លេសជាផ្លូវការ រហូតមកដល់សព្វថ្ងៃ។ ឈ្មោះឃ្វីស្លីង Quisling មានន័យថា ជនក្បត់ជាតិឯង ប្រើគ្រប់ល្បិចកលធ្វើការសហការ ឬបម្រើផលប្រយោជន៍ឲ្យកងទ័ពសត្រូវឈ្លានពានដើម្បីដណ្តើមអំណាចផ្ទាល់ខ្លួន។
លោក រ័ត្ន សណ្តាប់ បន្តថា ស្ថិតក្នុងន័យនេះចំពោះទង្វើនិងសំដីរបស់ត្រកូលក្បត់ជាតិ សម រង្ស៊ី គឺជាជនក្បត់ជាតិឃ្វីស្លីង Quisling ដើម្បីតែអំណាចផ្ទាល់ខ្លួន ទៅជួយសត្រូវឈ្លានពានជាតិឯងយ៉ាងពេញទំហឹង តាមវិធីសាស្រ្ដសង្គ្រាមប្រផេះ ដូចជា៖ អំពាវនាវកុំឲ្យកងទ័ពតស៊ូនឹងខ្មាំងសត្រូវឈ្លានពាន, ចោទប្រកាន់ទៅលើកងទ័ពដែលស្មោះត្រង់ចំពោះជាតិ មាតុភូមិ និងប្រជាជនថាបាញ់តាពីសតាពាស ដើម្បីបង្កើតព័ត៌មានក្លែងក្លាយ ក្នុងគោលបំណងបំបាក់ទឹកចិត្តកងទ័ព, បំបែកបំបាក់សាមគ្គីភាពស្អិតរមួតផ្ទៃក្នុង និងបំផ្លាញជំនឿទុកចិត្តលើស្ថាប័នជាតិឯង ដោយធ្វើយ៉ាងណាឲ្យប្រជាជាតិខ្លួន មានការភាន់ច្រឡំនិងច្របូកច្របល់។
ហេតុនេះ ល្បិចកលដ៏ខ្មៅកខ្វក់និងពិសពុលរបស់ត្រកូលក្បត់ជាតិ សម រង្ស៊ី ជាជើងសា Quisling នៅកម្ពុជាសម័យទំនើបដើមស.វ.ទី២១នេះ គឺជាទម្រង់ក្បត់ជាតិដ៏ធ្ងន់ធ្ងរដែលមិនអាចធ្វេសប្រហែសបាន។ ព្រោះមិនត្រឹមតែបានបំផ្លាញអធិបតេយ្យភាពដែនដីជាតិខ្លួនប៉ុណ្ណោះទេ ថែមទាំងបំផ្លាញអធិបតេយ្យភាពឌីជីថល សេដ្ឋកិច្ច និងស្មារតីការពារជាតិ ដើម្បីតែដណ្តើមអំណាចផ្ទាល់ខ្លួន ដោយសុខចិត្តធ្វើជាភ្នាក់ងារ ជាជើងសា ឃ្វីស្លីង Quisling បម្រើឲ្យរបៀបវារៈសត្រូវឈ្លានពានមកលើជាតិខ្លួន។
ដូច្នេះដើម្បីទប់ស្កាត់រាល់ទង្វើក្បត់ជាតិនៃត្រកូល សម ជាជើងសាឃ្វីស្លីង Quisling នៅកម្ពុជានេះ ទាមទារឲ្យប្រជាពលរដ្ឋខ្មែរមានការយល់ដឹង
ទូលំទូលាយខ្ពស់, ស្រាវជ្រាវព័ត៌មានពិត ដោយប្រុងប្រយ័ត្ន និងរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានស្អិតរមួតជាកម្លាំងជាតិតែមួយ៕





